ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី៤ កុម្ភៈ ២០២១ លោកស្រី ឈឹម ស្រីមុំ ភរិយាលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ប៊ន សុភី អភិបាលរងខេត្ត រួមដំណើរដោយលោកស្រីប្រធាន អនុប្រធានមន្ទីរកិច្ចការនារី លោកស្រី អនុប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះទៅត្រួតពិនិត្យ ទីតាំងសមាគមសិប្បកម្មឫស្សី ស្ថិតនៅភូមិននាមទទឹង ឃុំទឹកហូត , សិប្បកម្មឫស្សី ភូមិទឹកចេញ ឃុំជើងគ្រាវ និងមជ្ឈមណ្ឌល អភិវឌ្ឍន៍ស្ត្រី ដែលទីតាំងទាំង ៣ នេះ ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកស្រី ប៊ន សុភី បានមានប្រសាសន៍ថាៈ ក្រុមការងារ ចុះត្រួតពិនិត្យដើម្បីត្រៀម រៀបចំទទួល គណៈប្រតិភូភរិយា ឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន អញ្ជើញមកទស្សនកិច្ច ខេត្តកំពង់ឆ្នាំង និងឈៀងចូលទស្សនា មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ខេត្តកំពង់ឆ្នាំង នាពេលខាងមុខ៕/V-PC