ប្រែសម្រួលៈវាសនា/ហាណូយ៖វៀតណាមកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន៩ករណីទៀតនៅទីក្រុងហាណូយនិងនៅក្នុងខេត្តចំនួន៤។
ក្រសួងសុខាភិបាលបាននិយាយថា ក្រុងហាណូយ ខេត្ត ហាយហ្វឿង និងប៊ីញ ហ្វឿង ភាគខាងត្បូងមួយៗ ត្រូវបានរកឃើញអ្នកឆ្លងម្នាក់និងខេត្តក្វាង នីញ មានអ្នកឆ្លង២នាក់និង ខេត្តយ៉ាយ ឡាយ ភាគកណ្តាលមានអ្នកឆ្លង៤នាក់។
តួលេខឆ្លងថ្មីនេះធ្វើអោយវៀតណាមមានអ្នកឆ្លងកូវីដ១៩សរុប១.៩៥៧នាក់ និង៣៥នាក់ស្លាប់។
ចាប់តាំងពីថ្ងៃ២៨មករាមក វៀតណាមបានកត់ត្រាឃើញមានអ្នកឆ្លងក្នុងសហគមន៍ចំនួន៣៧៥នាក់ក្នុងការផ្ទុះជំងឺកូវីដ១៩នៅរលកទី៣។ការផ្ទុះជំងឺនេះបានរាលដាលដល់ខេត្តក្រុងចំនួន១០ តែមន្ត្រីរដ្ឋាភិបាលមានជំនឿថា ពួកគេអាចគ្រប់គ្រងជំងឺនេះបានមុនប្រទេសអបអរពិធីចូលឆ្នាំថ្មីដែលនឹងមានការធ្វើដំណើរទៅជួបជុំគ្រួសារដ៏ធំប្រចាំឆ្នាំនៅសប្តាហ៍ក្រោយ៕
បុគ្គលិកពេទ្យ ពិនិត្យតាមដានអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងខេត្ត ហាយ ហ្វឿង កាលពីថ្ងៃ៤កុម្ភៈ