ភ្ញៀវនៅក្នុងរោងការមួយកន្លែង បានរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីបានទទួលព័ត៌មានថា ក្នុងថ្ងៃរៀបមង្គលការ រង់ចាំតែទទួលភ្ញៀវ ស្រាប់តែ កូនកម្លោះ បានស្លាប់ចោលកូនក្រមុំ គូស្នេហ៍ថ្មីថ្មោង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោងប្រមាណ ៣ និង៣០ នាទី រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
