Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បានធ្វើ​អត្តឃាត ដោយ​ផឹក​ថ្នាំពុល

ដោយៈ ស​រិ​ទ្ធ / កំពង់ធំៈ បុរស​ម្នាក់ បានធ្វើ​អត្តឃាត ដោយ​ផឹក​ថ្នាំពុល កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រយា បាន​ឲ្យ​ដឹងថាៈ សព​ឈ្មោះ ធុន ប៊ុនធឿន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់​រាប​ក្រោម ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម សព្វថ្ងៃ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មានមុខរ​បរជា​កម្ម​ករ​ជៀរ​ជ័រ កៅស៊ូ ក្រុមហ៊ុន​ហ្គោល​ហ្វ័​សុន​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ខេន ស្រីមុំ អាយុ ២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​សព បាន​រៀបរាប់ថាៈ ខ្លួន និង​ប្ដី បានរស់នៅ​ជាមួយគ្នា រយៈពេល​ជិត​មួយឆ្នាំ​ហើយ មិន ដែលមាន​ទំនាស់ ក្នុង​ក្រុមគ្រួសារ​អ្វី​នោះទេ ។ លុះ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ប្ដី​របស់គាត់​មិនដឹង​មាន រឿង​អី មិន​ទៅធ្វើ​ការ​ជៀរ​ជ័រកៅស៊ូ​ទេ ដោយនៅ​ធ្វើ​ការងារ​ផ្ទះ​ធម្មតា​។ រហូតដល់​ពេលយប់ ពួកគាត់​ចូលដេក ក្នុង​បន្ទប់​ពីរ​នាក់ ជាធម្មតា​។ លុះដល់​ម៉ោង ១១​និង​៣០​នាទី​យប់ ប្ដី​ប្រាប់ថា ចេញទៅ​មុជទឹក នៅ​បន្ទប់ទឹក​ក្រៅ​ផ្ទះមួយ​ភ្លែត​។ បាន​ប្រហែល​ជាង ១៥ នាទី មិន​ឮសូរ​ចាក់ទឹក នាង​ក៏​អើតមើល​តាម​បង្អួច ឃើញ​ប្ដី​ដួល​នឹង​ដី​ក្រោយ​ផ្ទះ​។ ឃើញ​ដូច្នេះ គាត់​បាន​ហៅ​ម្តាយ និង​បងប្អូន​នៅក្បែរនោះ ទៅ​មើល ទើប​ឃើញ​ថ្នាំពុល ហៀរ​ពេញមាត់​ប្ដី ប្រឡាក់​ពេញ​ខ្លួន ដោយនៅ​ដៃ​កាន់​ដប​ថ្នាំពុល ហើយ​និយាយថា គាត់​បាន​ផឹកថ្នាំ ពុល​អស់​កន្លះ​ដប​។ បន្ទាប់មក ក្រុមគ្រួសារ និង​រូបគាត់ បាន​បញ្ជូន​ប្តី​ទៅ​ពេទ្យ​ឯកជន នៅ​ភូមិ​បាក់ស្នា តែ​ជំងឺ ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនទៅ មន្ទី​ពេទ្យ​ត្រពាំង​ស្វាយ​បន្ត​ហើយ​ពេល ដល់​មន្ទីរពេទ្យ​ត្រពាំង​ស្វាយ គ្រូពេទ្យ​ដាក់​សេរ៉ូម​លាង​ក្រពះ​។ លុះដល់​ម៉ោង​ប្រហែល ១២ យប់ ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក ក៏​គាត់​ក៏បាន​បាត់បង់​ជីវិត​ទៅ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថាៈ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​ជំនាញ​របស់ ស្រុក បាន​សហការ ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ពិនិត្យ​សព ពុំ​ឃើញ​នៅលើ​ដងខ្លួន មាន​ស្លាកស្នាម អ្វី​កត់សម្គាល់ ជា​អំពើ​ឃាតកម្ម​ឡើយ គឺ​ឃើញ​មាន​ដប​ថ្នាំពុល ១​ដប នៅក្នុង​ផ្ទះ ។ បើតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​ជំនាញ អះអាងថា បុរស​នេះ​ស្លាប់​ដោយសារ​ផឹក ថ្នាំពុល រួច​បានប្រគល់​សព ជូនទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular