រដ្ឋបាល​ខណ្ឌ​កំបូល ផ្សព្វផ្សាយ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលាខណ្ឌ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល ខណ្ឌ​កំបូល បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​របស់ខ្លួន ដោយ​ផ្ដោតលើ របៀបវារៈ នៃ​កិច្ចប្រជុំ រួមមានៈ ១.​ស្តាប់​របាយការណ៍​លទ្ធ​ផល ប្រជុំ​ប្រចាំ​ខែមករា ឆ្នាំ​២០២១​។ ២. ការចូលរួម​មតិ​-​យោបល់​របស់​អង្គប្រជុំ ។ ៣. ការផ្សព្វផ្សាយ​ខ្លឹមសារ លិខិត​លេខ​០១ គន​ប ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព និង ៤- បញ្ហា​ផ្សេងៗ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular