កម្លាំង​អាវុធហត្ថ ត្រូវ​បន្ត​បង្កើន​ការ​ត្រួ​រត​ពិនិត្យ លើ​ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ឱ្យចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កម្លាំង​អាវុធហត្ថ ត្រូវ​បន្ត​បង្កើន ការចូលរួម​យកចិត្ត ទុកដាក់ ត្រួតពិនិត្យ​លើ​ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ឱ្យចូល​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ហ្មត់ចត់ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ ខេត្ត​បន្ទាយ មានជ័យ និយាយ​ដូច្នេះ នៅពេល​បាន​អញ្ជើញ ចូលរួម ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ៩ នាក់ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ធំ នៃ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​។​

​ការបំពាក់​ឋានន្តរសក្តិ ជូន​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន ៩ នាក់ ក្នុងនោះ មាន​ថ្នាក់​វរសេនីយ៍ត្រី ១ នាក់ និង​ថ្នាក់​អនុសេនីយ៍ទោ ចំនួន ៨ នាក់​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន ផ្ដាំផ្ញើ​ដល់ មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក​ដែល​នៅជាប់ ព្រំដែន​កម្ពុជា ថៃ ត្រូវ​ផ្សព្វផ្សាយ ដល់​កម្លាំង​ក្រោម​ឱវាទ ត្រូវ​យកចិត្តទុកដាក់​លើ​ការ ត្រួតពិនិត្យ ពលករ​ចំណាកស្រុក មកពី​ប្រទេស​ថៃ ឱ្យចូល​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ហ្មត់ ចត់​បំផុត ។ ទន្ទឹមនឹងនេះ លោក​មេញ្ជា​ការ បាន​ផ្ដាំផ្ញើ​បន្ថែម ទៅគ្រប់​ស្រុក​ក្រុង ,​ស្នាក់ការ​សន្តិសុខ និង​ផ្នែក​ជំនាញ ឱ្យធ្វើ​ផែនការ​ការពារ សន្តិសុខ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងឱកាស​បុណ្យ ចូលឆ្នាំ​ចិន នាពេល​ដ៏​ខ្លី ខាងមុខនេះ​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular