កម្មវិធី “​ពីរ​គ្រួសារ​” លេចមុខ ម្ដងទៀត ក្រោយ​បិទ​ចោល​មួយរយៈ​មកហើយ​

1682
ចែករម្លែក

(​ភ្នំពេញ​)៖ ពេលនេះ​កម្មវិធី​“​ពីរ​គ្រួសារ​”​របស់ ស៊ី​ធី​អិន (CTN) ប្រកាស​ដំណើរការ​វិញ​ហើយ ដោយ​គម្រោង​ដាក់​ផ្សាយ​នៅ​ដើមខែ​៦​ខាងមុខ បន្ទាប់ពី​ត្រូវគេ​ឃើញ​ចេញ​ថត​កាលពី​ថ្ងៃទី​២៥ មេសា​។ លោកតា វ៉ិ​ច​ទ័​រ អ្នក​ផលិត​កម្មវិធី​ល្បីឈ្មោះ​ប្រចាំ​ក្រុម​CBS បានបង្ហាញ​ពី​ការ​សាទរ យ៉ាងខ្លាំង បន្ទាប់ពី​កម្មវិធី​ត្រូវបាន​ថ្នាក់លើ​កំណត់​ឲ្យ​ដើរ​ឡើងវិញ ក្រោយពី​បាន​បិទ​ចោល​។

​លោក សុវណ្ណ រិទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បាន​ថ្លែង​បញ្ជាក់ថា ដោយសារ​បញ្ហា​ស្ពុ​ន​ស័​រ ទើប​កម្មវិធី “​ពីរ​គ្រួសារ​”​ត្រូវបាន​បិទ​ចោល ដោយ​លោក​មិនដែល​រំពឹងថា​នឹង​បាន​លេចឡើង ជាថ្មី​នោះទេ ដោយសារតែ​ភាពជាក់ស្ដែង​គឺ​កម្មវិធី​របស់​CTN តែ​បិទ​ចោល​ហើយ​កម្រ​នឹង​រស់ ឡើងវិញ​។

​លោក​បាន​សម្ដែង​ការភ្ញាក់ផ្អើល ដែល​កម្មវិធី​នេះ​ត្រូវបាន​ថ្នាក់លើ​បញ្ជា​អោយ​ដំណើរការ​វិញ ដោយ​អះអាងថា​ឈុត​ឆាក​របស់​កម្មវិធី​ដែល​បាន​បង្ហោះ​នៅលើ​យូ​ធូប​មានការ​ទស្សនា​ច្រើន លាន​ដង ដែល​មិន​ខុសពី​កម្មវិធី​នេះ​ផ្ទុះ​ខ្លាំង​។ អ៊ីចឹង​ហើយ​ទើប​លោក​សម្រេច​ផលិត​សាច់រឿង និង​ចេញ​ថត​ជាថ្មី ដោយ​ដាក់ឈ្មោះ​កម្មវិធី​ថា “​ពីរ​គ្រួសារ​”​ដដែល ប៉ុន្តែ​បាន​កែទម្រង់​អោយ កាន់តែ​ទំនើប និង​មាន​សាច់រឿង​ប្លែក​ភ្នែក​។ ការ​ដំណើរ​ការលើក​នេះ លោ​កថា​កុងត្រា​៦​ខែ សម្រាប់​ជំហាន​ដំបូង ដោយមាន​ន័យ​ថាបើ​មានការ​គាំទ្រ​ពី​ក្រុម​ស្ពុ​ន​ស័​រ និង​បន្ត​ដំណើរការ ដោយ​គ្មាន​កំណត់ ប៉ុន្តែ​មាន​បញ្ហា​នឹង​ចាំមើល​ជាក់ស្ដែង​។ លោក​នឹង​ខំ​ផលិត​សាច់រឿង និង​ឈុត​ឆាក​អោយ​កាន់តែ​ល្អ និង​ប្លែក​ភ្នែក ដើម្បី​ជា​សារ​អប់រំ​ផង ដោយ​មិន​គ្រាន់តែ​អោយ ដើម្បី​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ​។

​លោកតា​វ៉ិ​ច​ទ័​រ បាន​និ​យា​ថា កម្មវិធី “​ពីរ​គ្រួសារ​” គឺជា​កម្មវិធី​ដែលមាន​ខ្លឹមសារ​ប្រកប​អត្ថន័យ ខ្លាំង​បំផុត សម្រាប់​អ្នករស់នៅ​ភ្នំពេញ ជាពិសេស​អ្នក​ជាប់​ផ្ទះ​គ្នា​ដែល​តែងតែ​កើត​ទំនាស់​ដាក់គ្នា ដោយ​លោក​ពេញចិត្ត​បំផុត​ព្រោះតែ​កម្មវិធី​នេះ​មាន​ខ្លឹមសារ​អប់រំ​ល្អ​។ លោ​កថា​កម្មវិធី​នេះ ចង់បង្ហាញ​ពី​បញ្ហា​ដែល​បាន​កើតឡើង​ដោយសារតែ​ខ្វះ​ការយោគយល់​របស់​គ្រួសារ​ជិតគ្នា ដោយ​រួមមាន​ទំនាស់​លើ​ព្រំដី ទំនាស់​មុខរបរ ទំនាស់​ចិញ្ចើមផ្លូវ និង​ទំនាស់​កើត​ពី​ការ​ច្រណែន ដាក់គ្នា​ជាដើម ដែល​លោក​និយាយថា​អ្នករស់នៅ​ជាប់​ផ្ទះ​គ្នា ឬ​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា មិនគួរ​នឹងមាន​ទំនាស់​បែបនេះ​ទាល់តែសោះ ក្នុងនាម​ជាម​នុស្ស​លើ​ផែនដី​តែម្ដង​។

​លោក​បាន​បញ្ជាក់ថា អ្នកទស្សនា​កម្មវិធី “​ពីរ​គ្រួសារ​” នឹង​យល់​កាន់តែច្បាស់​ពី​បញ្ហា ដែល​កើត​ពី​ទំនាស់​ខ្វះ​ការពិចារណា​នេះ ហើយ​ការ​ដំណើរការ​កម្មវិធី​មួយ​នេះ​ឡើងវិញ ក៏ត្រូវ​នឹង​អ្វីដែល​លោក​ចង់​បញ្ជូន​សារ​ដល់​ទស្សនិកជន​ផងដែរ​។

​តាម​គម្រោង​កម្មវិធី​នេះ​នឹង​ដំណើរការ​នៅ​ដើមខែ​៦ ដោយ​ការចាក់ផ្សាយ​នៅ​រៀងរាល់​ថ្ងៃអាទិត្យ វេលា​ម៉ោង​៧​កន្លះ ដល់​ម៉ោង​៨​កន្លះ​យប់ ខណៈដែល​តារា​សម្ដែង តារាចម្រៀង និង​តារា​ក្រៅ​ក្រុម ផ្សេងទៀត ក៏ត្រូវ​ជ្រើសអោយ​មក​សម្ដែង​ដើម្បី​ពង្រីក​សាច់រឿង​ផងដែរ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម