គ្រូបង្វឹក​កម្ពុជា​៖ Cambodia All Star ចាញ់ Muangthong លើក​នេះ​ដោយសារតែ​កីឡាករ​មាន​សមត្ថភាព​ខុសគ្នា​ខ្លាំង​

1255
ចែករម្លែក

​លោក ឡេ​អូ​ណា​ដូ ល្វី​ស ដែលជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានបញ្ជាក់​ក្រោយ​បញ្ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ថា Cambodia All Star ចាញ់​Muangthong​លើក​នេះ​ដោយសារតែ​កីឡាករ​មាន​សមត្ថភាព​ខុសគ្នា​ខ្លាំង​ដែល​ពិបាក​ក្នុង​ការចង់​ឈ្នះ​។

​ក្រោយ​បញ្ចា​ប់​ក្នុង​លទ្ធផល Cambodia All Star ០ – ៤ Muangthong លោកគ្រូ​ម្នាក់នេះ​បាន​ថ្លែងថា ដើមតង់​ទី​១​ខាង​ក្រុម​​កីឡាករ​ខ្មែរ​រៀង​ពិបាក​លេង​បន្តិច​ដោយសារតែ​កម្រិត​នៃ​សមត្ថភាព​ប្រៀបធៀប គឺ​ខុសគ្នា​ហើយ​ម្យ៉ាង​កីឡាករ​បរទេស​របស់​យើង​រៀង​​លេង​ខ្លាំង​ល្អ​មែន​ប៉ុន្តែ​កីឡាករ​លេង​នៅ​មិនទាន់​ល្អ​ដូច្នេះ​ពេល​លេង​មិនអាច​សម​ជើង​គ្នា​ល្អ​បាន​។

​លោក ឡេ​អូ​ណា​ដូ ល្វី​ស បាន​ប្រាប់ថា មូលហេតុ​ដែល​ប្តូរ​កីឡាករ​ច្រើន​ដោយសារតែ​លោក​ចង់​ព្យាយាម​ដាក់​កីឡាករ​ដែល​អាច​លេង​ទាន់​​ជាមួយ​ក្រុម​កីឡាករ​ថៃ Muangthong ឱ្យមាន​សភាព​ប្រហាក់ប្រហែលគ្នា​វិញ​។ ជាការ​ពិត​ក្នុង​តង់​ទី​២​ពួកគេ​លេង​បានល្អ​ប្រសើរ​វិញ ជាងតង់​ទី​១ ។ តង់​ទី​២​ល្អ​បែបនេះ​ដោយសារតែ​កីឡាករ​ភាគច្រើន​បាន​សហការ​ជាមួយគ្នា​បាន​ច្រើន​ហើយ​តង់​ទី​១​មាន​សភាព​មិន​​ល្អ​ដោយសារតែ​កីឡាករ​នីមួយៗ​មិន​សហការគ្នា​បានល្អ​ដោយ​ម្នាក់ៗ​ចង់តែ​បញ្ចេញ​សមត្ថភាព​រៀងខ្លួនៗ ។

​គ្រូដឹកនាំ​ក្រុម​ជម្រើសជាតិ​រូបនេះ​បាន​ប្រាប់ថា លោក​មើលឃើញ​និង​វាយតម្លៃ​បាន​ថា ការប្រកួត​លើក​នេះ​មាន​កីឡាករ​ក្មេងៗ​និង​ជើង​​ថ្មី​ជាច្រើន​លេង​បានល្អ​ដែល​លោក​នឹង​យក​ពិចារណា​ថា​យក​បន្ត​ដាក់​ក្នុង​ក្រុម​ជម្រើសជាតិ​បន្តទៀត​។ ទោះបីជា​ចាញ់​រហូតដល់​សូន្យ​​ទល់នឹង​បួន​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​បាន​កត់សំគាល់ឃើញ​ថា រកឃើញ ក្រុម​កីឡាករ​ដែល​នឹង​ដាក់ឱ្យ​ជម្រើសជាតិ​ខណៈ​កម្ពុជា​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ U23 នា​ខាង​មុននេះ​ដែល​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការ​ប្រ​កួ​មិត្តភាព​អន្តរជាតិ Cambodia All Star និង Muangthong លទ្ធផល ០ – ៤​ដោយ​បញ្ចប់​ត្រឹម​៩០​នាទី​​ជាមួយ​អ្នកទស្សនា​រាប់ម៉ឺន​នាក់​ក្នុង​ទីលាន​បាល់ទាត់​។

​ការប្រកួត​ជាមួយ​ក្រុម​ថៃ​លើក​នេះ​ក៏​ដើម្បី​ដកស្រង់​បទ​ពិ​សោ​សធន៍​សម្រាប់​ក្រុម​កីឡាករ​ក្មេងៗ​ឬ​ក្រុម​U23​កម្ពុជា​ដែល​ត្រៀម​លេង នា​ថ្ងៃទី​១៩ ដល់ ២៣ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខនេះ​ក្នុង​ព្រឹត្តិការណ៍ AFC U-23 Championship China 2018 Qualifiers នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​ភ្នំពេញ​៕​ដោយ៖ បូ​រិ​ន​

Cambodia All Star និង Muangthong លទ្ធផល ០ – ៤​ដោយ​បញ្ចប់​ត្រឹម​៩០​នាទី​

ទីតាំងផ្សាយពាណិជ្ជកម្ម