Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ឧប...

រថយន្ត​ដឹក​ឧបករណ៍​ភ្លេង បើក​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​រងរបួស ២​នាក់​

ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុ​: រថយន្ត​ដឹក​ឧបករណ៍​ភ្លេង បាន​បើក​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​អ្នកលេង ភ្លេង និង​អ្នកចម្រៀង ចំនួន​២​នាក់ រងរបួស កាលពី​ម៉ោង ៥​និង​៤០​នាទី ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩១-១៩២ ស្ថិតក្នុង​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ឈ្មោះ ម៉ា​ល វណ្ណឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ អ្នកលេង​ភ្លេង និង​ជា​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​២ រាជធានី​ភ្នំពេញ (​របួសស្រាល​) ឈ្មោះ ពេញ បរ​មី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ អ្នកចម្រៀង មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​២ រាជធានី​ភ្នំពេញ (​របួសស្រាល​)​។ ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយ​ព្យាបាល​របួស​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ រថយន្ត​ដែល​រងគ្រោះថ្នាក់ ដោយ​ខ្លួនឯង​នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-2760 បើក​ក្នុងទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ ។​

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះទៅពិនិត្យ និង​សម្រួល ចរាចរណ៍ ជៀសវាង​ការកកស្ទះ នៅលើ​ដងផ្លូវ និង​ស្ទូច​យក​រថយន្ត និង​ឧបករណ៍​ភ្លេង មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល ស្រុក​ព្រៃនប់ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular