កម្ពុជា​និង​ជប៉ុន​នឹង​ប្រជុំ​គណកម្មការ​ចម្រុះ​អំពី​ការជំរុញ​និង​ការការពារ​វិនិយោគ​នៅ​សប្តាហ៍​ក្រោយ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កិច្ចប្រជុំ​នៃ​គណកម្មការ​ចម្រុះ​កម្ពុជា​និង​ជប៉ុន​ក្រោម​ក្របខណ្ឌ នៃ​កិច្ចព្រមព្រៀង​ប្រទេស​ទាំងពីរ​ស្តីពី​សេរីភាវូបនីយកម្ម​ការ​ជំរុញ និង ការពារ​វិនិយោគ នឹងធ្វើ​នៅ​ថ្ងៃទី ១១ ខែ កុម្ភៈ ខាងមុខ ។

​កិច្ចប្រជុំ​នេះ​នឹងធ្វើ​ឡើង​ក្រោម​ការដឹកនាំ​ប្រជុំ​ដោយ​លោក សុខ ចិន្តា​សោភា អគ្គលេខា ធិ​ការ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា និង​លោក ម៉ាសា​ហ៊ី​រ៉ូ មី​ខា​មី​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ។

​កិច្ចប្រជុំ​ទ្វេភាគី​នេះ គឺជា​ផ្នែក​មួយ​នៃ​យន្ត​ការថែទាំ​អ្នកវិនិយោគ​ដែល​បានផ្តល់​ឱកាស​ឲ្យ អ្នកវិនិយោគ​ជប៉ុន លើកឡើង​ដោយផ្ទាល់​នូវ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​តំណាង​រាជ រដ្ឋាភិបាល​កម្ពុជា ពិនិត្យ និង​ដោះស្រាយ​ក្នុង​គោលបំណង​ជំរុញ​ការវិនិយោគ​ជប៉ុន​នៅ កម្ពុជា ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​បរិយាកាស​វិនិយោគ​និង​ធុរកិច្ច​កម្ពុជា ៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular