ដោយៈ ជា សីហៈ/ភ្នំពេញៈ រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ បានថ្លែងថា បរិយាបន្ន ហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ វិបុលភាពនៅកម្ពុជា។
លោកបានថ្លែង កាលពីថ្ងៃទី៤ ខែកុម្ភៈពេលអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាប្រព័ន្ធ អេកូឡូស៊ីសម្រាប់សហគ្រិនភាពស្តីពី“លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិន ស្ត្រីក្នុងសម័យកូវីដ-១៩” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ថា ការជំរុញលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុមានតម្លៃសមរម្យនិងមានការត្រួតពិនិត្យត្រឹមត្រូវគឺជាសកម្មភាពអាទិភាពរបស់ធនាគារជាតិនៃកម្ពុជា។ ទោះយ៉ាងណា ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា នៅមានបញ្ហាប្រឈមមួយចំនួន ពិសេសសម្រាប់ស្ត្រី ។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មាននិងចំណេះដឹងពាក់ព័ន្ធនឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ស្ត្រី ជាពិសេសសហគ្រិនជាស្ត្រីបង្កើតបរិយា កាសអំណោយផលសម្រាប់តួអង្គសំខាន់ៗនិងស្ថាប័នពាក់ព័ន្ធរបស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជំរុញគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការឱ្យពិចារណាអំពីការអភិវឌ្ឍផលិត ផលនិងសេវាឱ្យស្របទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី ពិសេសសហគ្រិនស្ត្រីវ័យក្មេង៕/PC