ដោយៈ វណ្ណៈ/ព្រះសីហនុៈ សមត្ថកិច្ច បានប្រាប់ថា មានកម្មករជនជាតិចិន ចំនួនជាង ២០០ នាក់ បានប្រមូលផ្តុំគ្នា តវ៉ាធ្វើកូដកម្ម នៅក្រុមហ៊ុន Brand of Yunan Construction and Investement Holding group ក្នុងគោលបំណងសុំឱ្យក្រុមហ៊ុន បើកប្រាក់ថ្លៃឈ្នួលពលកម្ម ដល់ពួកគាត់។ ករណីនេះ បានកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង ៦ ល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
ករណីនេះ ដោយមានការសម្របសម្រួល ពីមន្រី្តជំនាញមន្ទីរការងារ ភាគីខាងក្រុមហ៊ុន និងភាគីកម្មករ បានឯកភាពគ្នា ដោយកំណត់បើកប្រាក់ឈ្នួល ឱ្យកម្មករ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមសមត្ថកិច្ចថា ក្រុមកម្មករ បានរំសាយពីការប្រមូលផ្តុំតវ៉ាវិញ នៅវេលាម៉ោង ៧ យប់ នាថ្ងៃដដែល៕/V-PC