ក្រុមហ៊ុន​មាន​លក្ខណៈ​អន្តរជាតិ ចំនួន​៣ នឹង​ចេញ​ប្រតិបត្តិការ ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ នៅ​ដើមខែ​ឧសភា ខាងមុខ​

ក្រុមហ៊ុន​ដែលមាន​លក្ខណៈ​អន្តរជាតិ ចំនួន​៣ នឹង​ចេញ​ប្រតិបត្តិការ លើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ជ្រើសរើស អស់​រយៈពេល ១ ឆ្នាំ និង​បានប្រគល់​សិទ្ធិ និង​កិច្ចសន្យា​ជូន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នៅ​សាលា រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង ៣ នោះ​រួមមានៈ ក្រុមហ៊ុន Cintri (Cambodia) / Everbright (China) ក្រុមហ៊ុន 800 SUPER/GaEa និង​ក្រុមហ៊ុន Mizida Group Co.,Ltd ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular