តុលាការ​អាមេរិក សម្រេច​ថា ស្វា​គ្មាន​ការរក្សា​សិទ្ធិ​លើ​រូបថត​ស៊ែ​ល​ហ្វី​ទេ​

1677
ចែករម្លែក

​តុលាការ​មួយ​របស់​សហរដ្ឋអាមេរិក បានចេញ​សេចក្តីសម្រេច​ថា ស្វា​មួយ​ក្បាល​ដែល​បាន​ថត រូប​ស៊ែ​ល​ហ្វី​លើ​កាមេរ៉ា​របស់​អ្នក​ថតរូប​សត្វព្រៃ​ម្នាក់ មិនមែនជា​ម្ចាស់​កម្មសិទ្ធិ​លើ​រូបភាព ដែល​ល្បី​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ឡើយ​។

​តាម​ការរំពឹងទុក​ថា សេចក្តីសម្រេច​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​គឺជា​ការបញ្ចប់​ការចាត់​ចំណាត់ការ លើ​ការ​ប្តឹងផ្តល់​តាមផ្លូវ​ច្បាប់ រវាង​អ្នក​ថតរូប​ជនជាតិ​អង់គ្លេស ម្នាក់​គឺ​លោក ដេវីដ ស្លា​ធ័​រ (David Slater) និង​អង្គការ​ការពារ​សិទ្ធិ​សត្វ People for the Ethical Treatment of Animals ហៅ​កាត់ PETA ដែល​បានដាក់​ពាក្យ​ប្តឹង​ជួសមុខ​ឱ្យ​ស្វា​ដែលមាន​ឈ្មោះថា ណា​រូ​តូ (Naruto)​។​

​សូម​រំឭកថា ដើមចម​នៃ​ករណីនេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ​២០១១ នៅពេល​ស្វា​ខាងលើ​បាន​ចូល ទៅជិត​កាមេរ៉ា​ដែល​លោក ដេវីដ ស្លា​ធ័​រ បាន​ដំឡើង​នៅក្នុង​ព្រៃ​លើ​កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi) ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​វា​បាន​ចុច​ប៊ូ​តុង​ថតរូប​ដោយ​ខ្លួនឯង​ដោយ​បញ្ចេញ​ស្នាមញញឹម ស្ញេញ​។

​មិនយូរប៉ុន្មាន រូបភាព​ដែល​ថត​លើ​កាមេរ៉ា​របស់លោក ដេវីដ ស្លា​ធ័​រ នេះ​បាន​ក្លាយជា​រូបថត ស៊ែ​ល​ហ្វី ដែលមាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នាច្រើន​បំផុត​មិន​ធ្លាប់មាន​។ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ ២០១៥ បុគ្គលិក​នៅ​អង្គការ​ការពារ​សិទ្ធិ​សត្វ PETA ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បែរជា​ដាក់ពាក្យ​បណ្តឹងជួស​មុខ​ឱ្យ​ស្វា ណា​រូ​តូ គួរឱ្យភ្ញាក់ផ្អើល ដោយ​អះអាងថា អ្នក​ថតរូប ជនជាតិ​អង់គ្លេស ខាងលើ​បាន​រំលោភ​លើ​ការរក្សា​សិទ្ធិ​របស់​ស្វា ណា​រូ​តា ដោយសា​តែ​ស្វា​នេះ ជា​អ្នក​ថតរូប​ដោយ​ខ្លួនឯង​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម