ដោយៈជាសីហៈ/ភ្នំពេញៈតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន៦ហើយគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពីរគម្រោងផ្សេងទៀត ។
ប្រភពដដែលបានឲ្យដឹងថាគម្រោងទាំងនេះរួមមានទីមួយគឺស្នើដោយMAYCOFURNITURECOMPANYLIMITEDលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ពីឈើនាំចូល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨៨កន្លែង។
ប្រភពដដែលបានបន្តថាគម្រោងទីពីរគឺដោយPPCHYMACHINERYMANUFACTURINGCO.,LTD:លើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ រថយន្ត គ្រឿងចក្រ និង គ្រឿងយន្ត ព្រមទាំងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
ប្រភពដដែលបានបន្តទៀតថាដោយឡែកក្រុមហ៊ុនKHEMAGLOBALCO.,LTDបានស្នើលើគម្រោងសាងសង់និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន ៨១គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨០កន្លែង។
ប្រភពដដែលបានបន្ថែមថា KHEMA GLOBAL CO., LTD ក៏បានស្នើលើ គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពហុព្យាបាលអន្តរជាតិ ចំនួន៥៤គ្រែដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥២៨ភូមិ១២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
ប្រភពដដែលបានបន្ថែមថា គម្រោងទាំងនេះ គឺស្នើដោយ PRIME ROAD ALTERNATIVE(CAMBODIACO.,LTDលើគម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព៦០មេហ្កាវ៉ាត់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៣៧,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២កន្លែង។
ប្រភពដដែលបានបន្ថែមថាក្រុមហ៊ុនSYSGGARMENTCOMPANYLIMITEDក៏បានស្នើលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខA០៧ផ្លូវជាតិលេខ៤ភូមិស្វាយជ្រុំឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាលមានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៥១កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនពីរទៀត គឺ “VELONG (CAMBODIA) INDUSTRIES CO., LTD” លើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារសម្រាប់ចង្ក្រានBBQ,ផ្គុំតម្លើងបរិក្ខារអេឡិចត្រូនិកនិងអំពូលភ្លើងដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីស៍ស,មានទុនវិនិយោគប្រមាណ៣,៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ១២០កន្លែង។
ហើយគម្រោងទីពីរ គឺស្នើដោយ “ALLIED MAX INTERNATIONAL (CAMBODIA) CO.,LTD”លើគម្រោងបង្កើតរោងចក្រផលិតក្រណាត់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, មានទុនវិនិយោគប្រមាណ ៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង៕.mara