ដោយៈជាសីហៈ/ភ្នំពេញៈអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានឲ្យដឹងថាមកដល់ពេលនេះកសិដ្ឋានដែលបានចុះបញ្ជីនាំចេញស្វាយទៅចិនមានចំនួន ៣០ កន្លែង ។
ប្រភពដដែលបានអះអាងកាលពីថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ថាក្រៅពីនោះកម្ពុជានៅមានរោងចក្រប្រពឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាងសង់រួចរាល់ចំនួន ៤ ។
ប្រភពដដែលបានបន្តថាប្រទេសចិននឹងពិនិត្យរាល់កសិដ្ឋាននិងរោងចក្រប្រពឹត្តិកម្មទាំងនេះដើម្បីសម្រេចអនុញ្ញាតិឲ្យនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន ។
ស្វាយកម្ពុជានៅពេលនេះមានមួយចំនួនកំពុងតែនាំចេញទៅកូរ៉េហើយមួយចំនួនបាននាំចេញទៅចិនប៉ុន្តែភាគច្រើនគឺនាំតាមរយៈវៀតណាម ៕.mara