ពិនិត្យ​ការសាងសង់​អាគារ​សិក្សា​វិទ្យាល័យ​ប​វេ​ល​ខេត្តបាត់ដំបង​ដើម្បី​ត្រៀម​សម្ពោធ​អោយប្រើ​ប្រាស់​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ លោក​ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការសាងសង់​អាគារ​សិក្សា​នៅ​វិទ្យាល័យ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដើម្បី​ត្រៀម​ដាក់​សម្ពោធ​អោយប្រើ​ជា​ផ្លូវការ​នាពេលខាងមុខ ។​

​លោក​ណុប ដា​រ៉ា​បាន​ណែនាំ​ដល់​ក្រុម​ជាង​ឲ្យ​សាងសង់​អាគារ​សិក្សា​នៅ​វិទ្យាល័យ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង ស្របតាម​ស្ង​ង់​ដារ ដើម្បី​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង និង​សំណូមពរ​សុំ​ឲ្យ​លោកគ្រូ អ្នកគ្រូ​រៀបចំ​សួន​ឲ្យ​បាន​ស្អាត​ត្រឹមត្រូវ​ប្រកបដោយ​អនាម័យ មាន​បរិស្ថាន​ល្អ និង​ប្រកបដោយ​សោភ័ណភាព​ផង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular