Home ព័ត៌មានជាតិ សង្គម នឹង​ចាត់ការ​ល...

នឹង​ចាត់ការ​លើ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជ​ណា​ដែល​ពុំបាន​ចុះបញ្ជី​សុំ​សិទ្ធ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ អាជ្ញាធរខេត្ត​ព្រះវិហារ​នឹងមាន​ចំណាត់ការ​លើ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្មណា ដែល​ពុំបាន​ចុះបញ្ជី​សុំ​សិទ្ធិ ឬ​ស្នើសុំ​លិខិតអនុញ្ញាត​។​

​អភិបាលរង​ខេត្តព្រះវិហារ​លោក​គោ ស៊ុ​ប៊ុន​សឿត កាលពី​រសៀល​ថ្ងៃទី​៤ កុម្ភៈ ឆ្នាំ​២០២១ បាន​ដឹកនាំ​កិច្ចពិភាក្សា​មួយ ក្រោយ​ការបង្កើត​គណៈកម្មាការ​អន្តរមន្ទីរ​របស់​ខេត្ត ដើម្បី​ពិនិត្យ និង​រក​ដំណោះស្រាយ​លើ​វិធានការ​ផ្សេងៗ​។

​លោក គោ ស៊ុ​ប៊ុន​សឿត កិច្ច​បាន​ថ្លែងថា​៖​ប្រជុំ​អន្តរមន្ទីរ ដែល​ធ្វើឡើង​នៅពេលនេះ មាន​គោលបំណង​ក្នុងការ​ពិនិត្យ ទៅលើ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ប៉ាណូ អា​ហ្វី​ស និង​ស្លាក​សញ្ញា​ផ្សេងៗ​ទៀត ដែល​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដោយ​ពុំ​បានមក​ចុះបញ្ជី​ស្នើសុំ​សិទ្ធិ​ផ្សព្វផ្សាយ ឬ​ស្នើសុំ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ប័ន​, បន្ត​សុពលភាព​នៅ​ច្រកចេញចូល​តែមួយ របស់​សាលាខេត្ត​ព្រះវិហារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular