Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​អញ្ជើញ​សម្ពោ​ធ​ផ្លូវ​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​នៅ​ថ្ងសទី ៩ ខែ​មេសា​ខាងមុខ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ហេ​ដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន៣៤ខ្សែ​ក្នុង​ខេត្ត​ព្រះសីហ នុនិងពិនិត្យ​គម្រោង​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​និង​ការកែលម្អ​ឆ្នេរសមុទ្រ​នៅ​ថ្ងៃទី៩ខែមេសាឆ្នាំ​២០២១ នៅក្រុងព្រះសីហនុ។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ជម្រាប​ជូនទៅ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ កម្ម និង សំណង់ និង អភិបាលខេត្ត​ព្រះសីហនុ​ចុះ​ថ្ងៃទី ៣ ខែ កុម្ភៈ ២០២១ ។​

​បើ​យោងតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​សារព័ត៌មាន​ដឹង​នាពេល​ថ្មីៗ​នេះ​ការចាក់​បេតុង​ផ្លូវ​និង​ការដាក់​បណ្ដាញ​លូ​នៃ​គម្រោងការ​ស្ថាបនា​ផ្លូវ ៣៤ ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​សម្រេចបាន​១០០ ភាគរយ​ហើយ ។ ប៉ុន្ដែ​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​បន្ត​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ងត៍​បន្ថែមទៀត​លើផ្លូវ​ទាំងនោះ​ដើម្បី​លើកកម្ពស់​គុណភាព​និង​សោភណភាព​ផ្លូវ​ទាំងនេះ ។​ចំណែក​ការងារ​ដំឡើង​បង្គោល​ភ្លើង​សម្រេចបាន​ជាង​៩៨ ភាគរយ​និង​ការដំឡើង​អំពូល​ភ្លើង​សម្រេចបាន​ជាង ៩១ ភាគរយ​។ ការងារ​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ងត៍​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ​ត្រឹម​ខែធ្នូ​នេះ​សម្រេចបាន​ជាង ២០ ភាគរយ​ហើយ ។ បើតាម​ផែនការ​ការងារ​ចាក់​បេតុង​កៅស៊ូ​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ងត៍​នេះ​នឹង​សម្រេច​ឱ្យបាន ១០០ ភាគរយ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នា​ខែមេសា ឆ្នាំ ២០២១​។​

​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ការចាក់​បេតុង​កៅស៊ូ​ក្រាល​ពីលើ​ផ្លូវ​បេតុង​ស៊ីម៉ងត៍​នេះ​មាន​កម្រាស់ ៧ សង់ទីម៉ែត្រ​ដើម្បី​លើកកម្ពស់​គុណភាព​និង​សោភណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​នេះ ។ ការស្ថាបនា​នេះ​ក៏​ដើម្បី​ទាក់ទាញ​វិនិយោគ​និង​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យចូល​មក​វិនិយោគ និង​ទស្សនា​ខេត្ត​នេះ​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​បង្កើត​មុខរបរ​និង​ការងារ​ជូន​ប្រជាពលរដ្ឋ​ធ្វើឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាម​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​ការស្ថាបនា​ផ្លូវ​ទាំង ៣៤ ខ្សែ​នេះ​គឺជា​ការ​អនុវត្ដ​តាម​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​ដាក់ចេញ​កាលពី​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​កាលពី​ថ្ងៃ ទី ៣០ ខែសីហា​ឆ្នាំ ២០១៩ និង បានចាប់ផ្ដើម​ដំណើរការ​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ដ្រី​។​

​ផ្លូវ​ទាំង ៣៤ ខ្សែ​នេះ​មាន​ប្រវែង​សរុប ៨៤,៥០៥ ម៉ែត្រ​ស្មើនឹង​ប្រមាណ​ជាង ៨៤ គីឡូម៉ែត្រ​ស្ថិតនៅ​បរិវេណ​ក្រុងព្រះសីហនុ​។​ការស្ថាបនា​ផ្លូវ​នេះ​រាជរដ្ឋាភិបាល​បាន​ចំណាយ ថវិការដ្ឋ​ចំនួន​សរុប​ជាង ២០០ លាន​ដុល្លារ​សហរដ្ឋអា មេរិក​ស​ម្រា​ប់​ស្ថាបនា ៕

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular