Home ព័ត៌មានសំខាន់ៗ ទៅដល់់​ខេត្តស...

ទៅដល់់​ខេត្តសៀមរាប​គួរតែ​កុំ​ភ្លេច​ទៅ​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ

ដោយៈ​បញ្ញាសាស្រ្ត/ភ្នំពេញៈអ្នកទេសចរ​ជាតិ អន្តរជាតិ​ដែល​បាន​ទៅ​កម្សាន្ត​និង​ទស្សនា​រមណីយដ្ឋាន​នានា​នៅ​ខេត្តសៀមរាប​គួរតែ​ចំណាយពេល​បន្តិច​ទៅ ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​។​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គ​របើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​ល្ងាច​។ ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី​និង​កុមារ​ក្រោម អាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់​បកស្រាយ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​

​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​បាន​រៀបរាប់ថា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ មាន​អាសយដ្ឋាន​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​60​ម៉ែត្រ​) ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។

​សារមន្ទីរ​នេះ​បាន​កសាងឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ដោយ​ទទួលបាន ការ​ឧបត្ថម​ថវិកា​ពី​ក្រុមហ៊ុន​អ៊ី​អុង (AEON) របស់​ប្រទេស​ជប៉ុន​។​គោលបំណង​សំខាន់​​នៃ​ការកសាង​សារមន្ទីរ​នេះ​គឺ​ដើម្បី​ថែរក្សា ក៏ដូចជា​បង្ហាញជូន​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​នូវ​វត្ថុ​បុរាណ ដែល​បានធ្វើ​កំណាយ​ឃើញ​ក្នុងពេល​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្តី​កាលពី​ឆ្នាំ​២០០០​និង​២០០១​។​បន្ទាប់ពី​បាន​បើក​ដំណើរ ការចាប់​តាំងពី​ឆ្នាំ​២០០៨​មក សារមន្ទីរ​បាន​ពង្រីក​ការតាំងពិព័រណ៍​សមុច្ច័យ​ជា​បន្តបន្ទាប់​ដោយ​បច្ចុប្បន្ន​សារមន្ទីរ​មាន​ពិព័រណ៍ សំខាន់ៗ​ដូចជា ពិព័រណ៍​វាល​កប់​សព​កោះ​តា​មាស និង​ព្រៃ​ក្មេង ពិព័រណ៍​ប្រាសាទបន្ទាយក្តី ពិព័រណ៍​គោក​ប៉ា​ទ្រី និង​ពិព័រណ៍​ស្តីអំពី​សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្តា​ស្ថាប័ន​អន្តរជាតិ​ក្នុង​កិច្ចការ​គាំពារ និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​៕​សរន

រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ ​រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ ​រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ ​រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​ ​រូបភាព ៖ នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular