ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈឆ្លើយតបទៅនឹងគោលបំណងរួមគ្នារបស់ភាគីពាក់ព័ន្ធដើម្បីគាំទ្រសហគ្រិនស្ត្រីក្នុងការទទួលបានផលិតផលនិងសេវាហិវត្ថុនានាក្នុងអំឡុងពេលនិងក្រោយពេលជំងឺរាតត្បាតកូវីដ-១៩ធនាគារជាតិនៃកម្ពុជាបានរៀបចំវេទិកាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីក្នុងសម័យកាលកូវីដ-១៩” ដែលប្រព្រឹត្តិនៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១។
