Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ រងរបួស​បាក់ជើង ដោយសារ​ជិះ​ម៉ូតូ បុក​ពីក្រោយ​រថយន្ត ស្ទូច​ដឹក​ដែក​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ បាន​រងរបួស​បាក់ជើង ដោយសារ​ជិះ​ម៉ូតូ បុក​ពីក្រោយ​រថយន្តស្ទូច​ដឹក​ដែក ដែល​កំពុង​ចត លើ​ចិញ្ចើមផ្លូវ កាលពី​វេលា​ម៉ោង​ជិត ២ រសៀល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្តស្ទូច​ដឹក​ដែក ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C- 4293 ធ្វើដំណើរ​ក្នុងទិសដៅ ពី​ខាងជើង ទៅខាង​ត្បូង ពេលទៅដល់​ចំណុចកើតហេតុ ក៏បាន​ឈប់​ចត​រថយន្ត នៅ​ប្រប​ចិញ្ចើមផ្លូវ​។ បន្ទាប់មក ក៏មាន​បុរស​ម្នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HS- 6859 ធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​ខាងជើង ទៅខាង​ត្បូង ទៅដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ទៅបុក​គូទ​រថយន្ត បណ្ដាល​ឲ្យ​បាក់ជើង រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​វាស់វែង យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ នៅពេល​ក្រោយ​៕/V.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular