សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរបើកជូនសាធារណជនចូលទស្សនាពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច។ ជាពិសេសមិនគិតថ្លៃចំពោះកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជីនិងកុមារក្រោមអាយុ១២ឆ្នាំ។ សារមន្ទីរក៏មានមគ្គុទ្ទេសក៍ជំនាញនៅចាំពន្យល់បកស្រាយជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដោយឥតគិតថ្លៃផងដែរ៕
