ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមអ្នករៀបចំការប្រកួតប្រដាល់បានប្រកាសនៅថ្ងៃសុក្រនេះថា ការប្រកួតមិត្តភាពរបស់អ្នកប្រដាល់ ផ្លយ មេវេឌ័រ នៅទីក្រុងតូក្យូក្នុងខែនេះត្រូវបានផ្អាក ដោយសារការរឹតត្បិតទប់ស្កាត់កូវីដ១៩។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកចូលនិវត្តន៍វ័យ ៤៣ ឆ្នាំរូបនេះគ្រោងនឹងឡើងវ៉ៃជាមួយគូប្រកួតមិនបញ្ចេញឈ្មោះម្នាក់នៅសង្វៀនតូក្យូដូមនៅថ្ងៃទី ២៨ខែកុម្ភៈប៉ុន្តែអ្នករៀបចំបានផ្អាកការប្រកួតនេះហើយដោយសារជប៉ុនបិទព្រំដែនចំពោះភ្ញៀវទេសចរបរទេសស្ទើរតែទាំងអស់។
ទីក្រុងតូក្យូនិងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នដោយសារវីរុសកូរ៉ូណា ដែលវានឹងបញ្ចប់នៅថ្ងៃទី ៧ ខែមីនា ខណៈការចូលរួមព្រឹត្តិការណ៍កីឡាត្រូវបានកំណត់ត្រឹម ៥.០០០ នាក់ឬតិចជាងនេះពាក់កណ្តាល។
ការប្រកួតរបស់មេវេឌ័រទល់នឹងតារា YouTube ឈ្មោះ ឡូហ្គាន ផូល ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែកុម្ភៈ ក៏ត្រូវបានផ្អាកផងដែរកាលពីសប្តាហ៍មុន៕
ការប្រកួតមិត្តភាពរបស់មេវេឌ័រក្នុងទីក្រុងតូក្យូនៅថ្ងៃទី២៨កុម្ភៈត្រូវបានផ្អាក