Home កម្សាន្ត ស្នា​មញញឹម​អ្...

ស្នា​មញញឹម​អ្នកធាក់ស៊ីក្លូ ធ្វើឲ្យ ករុណា ពេជ្រ អួលដើម ក ស្រក់​ទឹកភ្នែក​

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ស្នាមញញឹម របស់​តាៗ​ធាក់​ស៊ីក្លូ ជាច្រើន​រយ​នាក់ បាន​អង្រួន​ដួងចិត្ត​របស់​តារាចម្រៀង​ករុណា ពេជ្រ ឲ្យ​ស្រក់​ទឹកភ្នែក អួលដើម ក ​ទៅវិញ ខណៈដែល​តារាចម្រៀង​រូបនេះ បានរៀបចំ​ពិធី​ជួបជុំ និង​ពិសារ​អាហារ​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ស្ពាន​បា​ឡេ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ កុម្ភៈ ២០២១​។

​តារាចម្រៀង​រូបនេះ បានឲ្យដឹងថា ពេលដែល​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោកតា ពូ អុំ ធាក់​ស៊ីក្លូ និង​បាន​អញ្ជើញ​គាត់​មក​ពិសា​ហារ​មួយពេល ដែលមាន​រសជាតិ​ឆ្ងាញ់ គឺ​ម្ហូប​ទាំងអស់​គឺជា​មុខម្ហូប​តុ​ការ ឲ្យ​ពួកគាត់​បាន​ឆ្ងាញ់​ម្តង។ ទាំងនោះ​ហើយ​គឺជា​សេចក្តីសុខ​ផ្លូវចិត្ត ដែល​បាន​កើតឡើង និង​រំភើប​រហូត​ស្រក់​ទឹកភ្នែក​។

​និយាយ​ទាំង​អួលដើមក ពេលដែល តា​តា​ស៊ីក្លូ ជាង​បី​រយ នាក់​បានដឹង​រឿង​ពិត​អំពី​លោកឳពុក របស់ ករុណា ពេជ្រ ឈឺ​ដោយ​មិន​ដឹងឮ​អ្វី​ទាំងអស់ ពោល​គឺជា​មនុស្ស​រុក្ខជាតិ តា​តា ទាំង​នោះបាន​ជូនពរ​សូមឲ្យ​ឳ​ពុក របស់​ករុណា បានដឹងខ្លួន​ស្គាល់​កូនឡើងវិញ ពេលនោះ​ហើយ​ដែល​តារាចម្រៀង រូបនេះ អួលដើមក និយាយ​មិន​ចេញ ក្រៅពី​សម្រក់​ទឹកភ្នែក​។

​លោក​ថា ការរៀប​ចំនេះ គឺធ្វើឡើង​នៅ​ចំ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​១៤ កុម្ភៈ ប៉ុន្តែ​ដោយ​ជាន់​ថ្ងៃ​ជាមួយនឹង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន ដូច្នេះ​លោក​និង​ក្រុមការងារ​បានសម្រេច​ផ្លាស់ប្តូរ​មក​ថ្ងៃ​៤​កុម្ភៈ​វិញ​ម្តង​។ លោក​ក៏បាន​អរគុណ សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បានរួម​ចំណែក ចូល​ជា​ថវិកា និង សម្ភារ​មួយចំនួន​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular