Home ព័ត៌មានសំខាន់ៗ រឿង​ស្នងការរង...

រឿង​ស្នងការរង​នគរបាល​ខេត្តតាកែវ​និង​បក្ខពួក​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​បាន​បិទ​បញ្ចប់​ការស្រាវជ្រាវ​

ដោយៈ មុនី​រ័​ត្នភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ នោះ​គឺ​បាន​បិទ​បញ្ចប់​។

រូបថតៈសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៥ ខែមករា​កន្លងទៅ បាន​ចុះទៅ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើ​ករណីនេះ​។ ការចុះ​ស្រាវជ្រាវ​នេះ​គឺមាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥-២៩ ខែមករា​។
​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់​បញ្ជាក់​ថា “​ខ្ញុំ​កំពុងតែ​ឲ្យ​គេ​បិទ​បញ្ចប់ ដើម្បី​នឹង​រាយការណ៍​មក​ខ្ញុំ​”​។​សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស គឺមាន​ទោស បើ​រកឃើញថា មាន​ភស្តុតាង​។​

​គួររំលឹកថា​ទាក់ទង​ករណីនេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង​និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ នគរបាល ចុះ​ធ្វើ​ស្រាវ​វ​ជ្រាវ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ ៣០​ម៉ឺន​ដុល្លារ​ពី​ជនរងគ្រោះ រួមទាំង​ភាពមិនប្រក្រតី​មួយចំនួនទៀត ដែល​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ប្តឹង​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ(រូបឯកសារ)

​ចំណែក​លោក​អ៊ីវ លាង អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ​ថា​សកម្មភាព​នៃ​ការ ស្រាវជ្រាវ​បានបញ្ចប់​ហើយ ប៉ុន្តែ​របាយការណ៍​បឋម ឬ​របាយការណ៍​ការណ៍​បញ្ចប់​មិនទាន់​មកដល់​លោក​នៅឡើយ​ទេ​ហើយ​បើ របាយការណ៍​មកដល់ គឺ​នៅ​ពិនិត្យមើល​បន្ថែមទៀត បើ​មានការ​ពាក់ព័ន្ធ​អ្វី​ទៀត​នឹងត្រូវ​ចុះទៅពិនិត្យ​បន្ថែមទៀត ដើម្បី​ឲ្យ​ច្បាស់​ថា ការប្តឹង​នេះ​ពិត​ឬ​យ៉ាងណា ហើយ​បើសិនជា​ពិត​សូម​ឲ្យ​មាន​ភស្តុតាង​ជាក់ស្តែង​។ រាល់​ការប្តឹង​របស់​ប្រជាពលរដ្ឋ​យើង​តែងតែ​ទទួល និង​យកមក​ពិនិត្យ​ជាក់ស្តែង​ថា​ពិត​ឬ​មិន​ពិត​?​ហើយ​ត្រូវបាន​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់លាស់​ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​ទទួលយកបាន​ទាំងអស់គ្នា ពោលគឺ​អ្នកចាញ់ៗ​ដោយ​អស់ចិត្ត​។​អ្នកឈ្នះៗ​ដោយ​សប្បាយចិត្ត​។​លោក​អ៊ីវ លាង បាន​បញ្ជាក់ថា​“​ស៊ើបអង្កេត​បឋម​បានបញ្ចប់ ហើយ​។​មួយ​ជំហាន​ហ្នឹង ក្រុមការងារ​មិនទាន់​មកជួប​ខ្ញុំ​នៅឡើយ​ទេ ដោយសារ​ត្រូវការ​សម្ភាស​ច្រើន ដើម្បី​ប្រមូល​ព័ត៌មាន​ថា​ពិត​ឬ មិន​ពិត​យ៉ាងណា​?”​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ដាក់ជូន​សម្តេច​ក្រឡាហោម សខេង គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​បក្ខពួក មិនអាច​គេចផុត​ច្បាប់​បានឡើយ គឺ​នឹង​មានទោស​ជាក់​ជាពុំខាន​។​

​របាយការណ៍​របស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក​គំរាមកំហែង ថ្នាក់ក្រោម គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង​រួមជាមួយ​បក្ខពួក​បាន​ចាប់ បង្ខាំង​ជនរងគ្រោះ​ជំរិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ (​ពីរ​រយ​ពាន់​ដុល្លារ​អាម៉េរិក​) និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង​និង​លោក​វរសេនីយ៍ទោ​សាក់​ទូច​រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ ជា​ជនជាតិ វៀតណាម​ចំនួន​បីនាក់ និង​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់ ជំរិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ (​មួយរយ​ពាន់​ដុល្លារ​) និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន ពីរ​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី នគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។ ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​)​បាន​យក​សម្ភារ​ទៅ​ប្រគល់ ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។​ករណីនេះ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular