Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមហ៊ុន​ជីប...

ក្រុមហ៊ុន​ជីប ម៉ុង បង្ហាញ​ពី​វ​ឌ្ឈ​ន​ភាព​ផ្សារ​ទំនើប​ខ្នាត​យក្ស​នៅលើ​តំបន់​ផ្លូវ​២៧១

ដោយ​: ច្រាយ ចំណាន​/​ភ្នំពេញៈ ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុងស្រុក​មួយ​នេះ បាននិងកំពុង​ពង្រីក​ឥ​ទ្ឋិ​ពល​លើ​វិស័យ​ជំនួញ​ជាច្រើន​នៅ​កម្ពុជា ពិសេស​ការវិនិយោគ​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​ផ្សារ​កម្រិតស្តង់ដា​អន្តរជាតិ ដែលមាន​ទំហំ​រហូតដល់​១៦០.០០០​ម៉ែត្រការ៉េ​។​

​ផ្សារ​ទំនើប​ដ៏​ធំ​នេះ ចាប់ផ្តើម​បុកគ្រឹះ​នៅ​ចុងឆ្នាំ​២០១៨ មកទល់ពេលនេះ ផ្សារ​ទំនើប​ខ្នាត​យក្ស​ជីប ម៉ុង​២៧១​មេ​ហ្គា​ម៉​ល ដែល​រហូតមក​ដល់ពេលនេះ ការសាងសង់​សម្រេចបាន​៥០​ភាគរយ​នៃ​គម្រោង​ទាំងមូល​។ គំរោង​នេះ​មិនមាន​ការពន្យា​ពេល​ដោយ​ហេតុផល​ណាមួយ​ឡើយ ហើយ​រយៈពេល​នៃ​ការសាងសង​នេះ ត្រូវបាន​សម្រេច​ដូច​ការរំពឹងទុក ដើម្បី​ត្រៀម​ប្រកាស​បើក​អោយដៃ​គូរ​ព​ណិ​ជ្ជ​កម្ម​នានា កក់​ជួល​យក​ទីតាំង​ក្នុង​ផ្សារ​ដ៏​មាន​សក្តានុពល​មួយ​នេះ ចាប់ពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​តទៅ​។​

លោក អាណូត ដូ​ហ្វ្រេស (Arnaud Dufresne) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង រី​ថែ​ល​បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន ជីប ម៉ុង​រី​ថែ​ល នៅតែ​បន្ត​ឈរលើ​ជំ​ហ៊រ​ដ៏​រឹងមាំ​ក្នុងការ​សម្រេច​អោយបាន​នូវ​សមិទ្ធផល នៃ​គម្រោង​សាងសង់​ផ្សារ​ទំនើប ជីប ម៉ុង​២៧១ មេ​ហ្គា​ម៉​ល តាម​ពេលវេលា និង ផែនការ​គ្រោងទុក ដើម្បី​ត្រៀម​បើកសម្ពោធ​នៅ​ឆ្នាំ ២០២២ បើទោះបីជា​ស្ថានភាព កូ​វីដ​ក៏ដោយ​។​

​លោក​បន្តទៀតថា “​ការតាំង​ចិត្ត​នេះ មិនមែន​សម្រាប់តែ​ផ្សារ​ទំនើប ជីប ម៉ុង​២៧១ មេ​ហ្គា​ម៉​ល​នោះទេ សូម្បីតែ​គម្រោង​សំណង់​ម៉​ល​ផ្សេងទៀត​ដូចជា ជីប ម៉ុង សែន​សុខ​ម៉​ល ជីប ម៉ុង ៥៩៨ ម៉​ល ជីប ម៉ុង ថៅ​វើ​ល៍ ជីបម៉ុង​ម៉​ល​៦A នៅតែ​ដំណើរការ​ដូច​ធម្មតា ហើយ​សម្រេចបាន​លទ្ធផល​ដូច​ការរំពឹងទុក​”​។​

​លោក​បន្ថែមថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការ​កិច្ច​ខំប្រឹងប្រែង​នេះ​”​។​
​គម្រោង​​​សាងសង់ ផ្សារ​ទំនើប​ខ្នាត​យក្ស ជីប ម៉ុង មេ​ហ្គា​ម៉​ល ២៧១​នេះ គឺ​ស្ថិតនៅក្នុង​បរិវេន​បុរី ជីប ម៉ុង​ផាក​លែ​ន​២៧១ លើ​ទំហំ​ផ្ទៃដី​រហូតដល់​៤៣​ហិច​តា កម្ពស់​៤​ជាន់ ដោយ​ក្នុងនោះ​ផ្ទៃក្រឡា​សរុប​របស់​ផ្សារ​ទំនើប​នេះ មាន​ចំនួន​រហូតដល់​១៦​ម៉ឺន​ម៉ែត្រការ៉េ​ឯណោះ ហើយ​ចំនួន​ដែល​អាច​ជួល​ឲ្យ​ដៃគូរ​ពាណិជ្ជ​កម្មបាន​មាន ប្រមាណ​​​៦​ម៉ឺន​ម៉ែត្រការ៉េ សម្រាប់​អាជីវកម្ម​បែប​ទំនើប ដើម្បី​បំពេញតម្រូវការ​ជីវភាព បែប​ស៊ី​វិ​ល័យ​របស់​ពលរដ្ឋ​កម្ពុជា​នាពេល​ប​ច្ច​ប្បន្ន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular