កក្លាក់ , កក្អាក , កក្អាយ , កក្អិច , កក្អិល​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កក្លាក់​

(​ក៏​—)

កិរិយាវិសេសន៍​
​ច្រើន​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ​ហៀរ​
​ហៀរ​កក្លាក់ ។​

​កក្អាក​

(​ក៏​—)

​កិរិយាវិសេសន៍​

​ដែល​ឮសូរ​ក្អាក ៗ ច្រើនដង ( សើច )
​សើច​កក្អាក ( ម​. ព​. ក្អាក ៗ ) ។​

​កក្អាយ​

(​ក៏​—)

បរិវារ​សព្ទ​

​ពាក្យ​សំរាប់​និយាយ​ផ្សំ​នឹង​ពាក្យ​កក្អាក​
​សើច​កក្អាកកក្អាយ ។​

​កក្អិច​

(​ក៏​—)

​កិរិយាវិសេសន៍​

​ពាក្យ​សំរាប់​ចំរើន​ពាក្យ​មាត់​ឲ្យ​ប្លែក​ឡើង ( ត្រី )
​ត្រី​មាត់​កក្អិច ។​

​កក្អិល​

(​ក៏​—)

​កិរិយាវិសេសន៍​

​ពាក្យ​សំរាប់​ចំរើន​កិរិយា​ដែល​នៅមាន​កម្លាំងចិត្ត​ឲ្យ​ប្លែក​ឡើង​
​និយាយ​កក្អិល​, សំដី​កក្អិល ។​

​គុណសព្ទ​

​ពាក្យ​សំរាប់​ចំរើន​កិរិយា​ដែល​នៅមាន​កម្លាំងចិត្ត​ឲ្យ​ប្លែក​ឡើង​
​និយាយ​កក្អិល​, សំដី​កក្អិល ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular