CP ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​លើកកម្ពស់​ប្រព័ន្ធ​ស្តង់ដារ​ផលិតផល​ចំណីអាហារ​នៅ​កម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុនស៊ី​.​ភី​.ខេ​ម​បូ​ឌា ចំកាត់ ត្រូវបាន​ធានារ៉ាប់រងនិង​ទទួលស្គាល់​ប្រព័ន្ធ​ អនុវត្តន៍​ផលិតកម្ម​ល្អ (GMP) និង ប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់ (HACCP) តាម​ស្តង់ដារ​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផលិត​ចំណីអាហារ​ដែលមាន​គុណ​ភាព និង​សុវត្ថិភាព​ឈានមុខ​គេ​នៅ​កម្ពុជា​។​

ក្នុង​កម្មវិធី​ទទួល​វិញ្ញាបនបត្រ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិការអនុវត្ត​ផលិតកម្ម​ល្អ(Good Manufacturing Practice ឬ GMP​)និង​ប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់( Hazard Analysis and Critical Control Point ឬ HACCP) នា​ព្រឹក​ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១​នៅ​សណ្ឋាគារតារា​អ៊ែរ​ផត លោក ថា​ណា​ឈិត ស្រ៊ី​ប៊ុន​លឺ (Thanachit Sriboonlue) ជា​ក្រុមប្រឹក្សាភិបាល​រង​រោងចក្រ​កែច្នៃ ផលិ​ត​ចំណីអាហារ និង​បំ​លែង​សាច់មាន់ នៃ​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​មាន​ប្រសា​សន៍​ថា​​៖​អាជីវកម្ម​ផលិត​ចំណីអាហារ របស់​ក្រុមហ៊ុន ស៊ី​.​ភី​.​ខេ​ម​បូ​ឌា​ជា​ក្រុម​ហ៊ុ​នដែល​បាន​ប្រតិបត្តិការ​ជីវ​កម្ម​ចាប់តាំងពី​ឆ្នាំ ២០០៨ រហូត​បច្ចុប្បន្ន ប្រហែលជា​១២ ឆ្នាំ​មកហើយ។​​សម្រាប់​អាជីវកម្ម​ផលិត​ចំណី​​​អាហារ​នៅ​ក​កម្ពុជា​មានការ​ផ្លាស់ប្តូ​រ​យ៉ាង​លឿន​។​ប្រទេស​កម្ពុជា​នៅ​ពឹង​ផ្អែកលើ​ការនាំ​ចូល​ផលិត​ផល​​ចំណីអាហារ​ពី​ក្រៅប្រទេស​មាន​ចំនួន​កំណត់ប្រជាជន​ផ្តោតលើ​ការបរិភោគ​ចំណីអាហារ​ស្រស់​ៗ និង​ការផលិត​ចំណីអាហារ​បែប​ងាយៗ​ប្រព័ន្ធ​ផលិត​មិន​ស្មុគស្មាញ ។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ប្រទេស​មាន​ការ​ផ្លាស់ប្តូរបច្ចេកវិទ្យា​ចូលមក​មាន​តួនាទី​ខ្លាំង​ឡើងៗ​ហើយ​តម្រូវការ​និង​ឥរិយាបថ​របស់​​មនុស្ស​មាន​ការ​ផ្លាស់ប្តូរ​និង​មាន​ចំនួន​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

​លើសពីនេះទៅទៀត​ជំងឺ​ដែល​​តាម​មកជា​មួយ​អាហារ​ក៏មាន​ចំនួន​ច្រើនឡើង​ផងដែរធ្វើឱ្យ​អ្នក​បរិភោគ​​មាន​ជម្រើស ក្នង​ការ​ស្វែង​រក​អាហារ​ដែល​មាន​​គុណភាព និង​សុវត្ថិភាព​សម្រាប់​ខ្លួនឯង សម្រាប់​អាជីវ​កម្ម​ផលិត​ចំណី​អាហារ​ក៏មាន​ការផ្លាស់ប្តូរ​ដូច្នោះ​ដែរ​។​ក្រុមហ៊ុនស៊ី​.​ភី​ក៏​ដូចគ្នា​ផងដែរដោយ​យើង​យល់​ច្បាស់​ថា អ្នក​បរិភោគ​មាន​ជីវភាព​ការ​រស់នៅ និង​ឥរិយាបថ​ផ្លាស់ប្តូរ​គ្រប់ពេលវេលា​។​រឿង​ដែល​យើង​យកចិត្ត​ទុកដាក់ និង​ជឿជាក់​នោះ​គឺ​ទាក់ទង​នឹង​គុណភាព និង​សុវត្ថិភាព​របស់​ចំណីអាហារ ព្រមទាំង​ប្រព័ន្ធ​ផលិត​ដែល​បានទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​។ ទាំងអស់​នេះហើយ គឺធ្វើឡើង​ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់​អតិថិ​ជន និង​អ្នកប្រើប្រាស់​។ ទើប​ក្រុមហ៊ុន​ផ្តល់​ភាព​សំខាន់​ក្នុងការ​បង្កើត​ប្រព័ន្ធ​ស្តង់ដារ​ការផលិត​ល្អ​នេះ​ឡើង ។ ក្រៅពីនេះ​ទៅទៀត ក្រុមហ៊ុន​បាន​បន្ត​ការស្រាវជ្រាវ​ផលិត​ផលិត​ផល​ចំណីអាហារ ផ្នែក​រស​ជាតិ រួមទាំង​ការច្នៃប្រឌិត​នូវ​ផលិតផល​ថ្មីៗដើម្បី​បំពេញ​ចំណង​ចំណូល​ចិត្ត និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​របស់​អ្នក​បរិភោគ​គ្រប់​វ័យ​។​

​ថ្ងៃនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ស៊ី​.​ភី​.​ដែល​បានទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​ស្តង់ដារ​ផ្នែក​ប្រព័ន្ធ​ផលិតកម្ម​ល្អ​តាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​ដោយ​យើង​ផ្តោតលើ​សុវត្ថិភាព​ផ្នែក​ចំណីអាហារ​ដល់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស វា​ចាត់ទុកជា​រឿង​មួយ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​ដែល​បាន​ចូល​មកជួយ​លើកស្ទួយ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

លោក​បាន​បន្ថែមថា​៖ ការប្រតិបត្តិ​ការ​អាជីវ​កម្ម​ចំណីអាហារ ក្រុមហ៊ុន​ផ្តោតលើ​គោលនយោបាយ​ក្នុង​រូបភាព​ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាននិង​សង្គមជាតិ​។យើង​បាន​យកចិត្តទុកដាក់​ជាខ្លាំងដោ​យ​​ផ្តើម​ពី​ការការពារ​បរិស្ថាន និង​មានការ​ជួសជុល​កែលម្អ​សាជាថ្មី​ឡើងវិញ ទាំង​ក្នុង​និង​ក្រៅ​អគារ​ផលិតការគ្រប់គ្រង​រចនាសម្ព័ន្ធ​អគាររបៀប​ប្រើប្រាស់​ឧបករណ៍​គ្រឿងចក្រ​ការថែរក្សា​ការសម្អាត​ដោ​យមាន​ការរៀបចំ​ទីតាំង​និង​ការគ្រប់គ្រង​ឧបករណ៍​អោយបាន​ត្រឹមត្រូវ​ការគ្រប់គ្រង​ប្រព័ន្ធ​ដំណើរ​ការ​ផលិត​ប្រកបដោយ​សុវត្ថិភាព​ចាប់ផ្តើម​ពី​ការរៀបចំ​ផែនការ​ការផលិត​ប្រព័ន្ធ​ត្រួតពិនិត្យ​វត្ថុធាតុ​ដើ​ម​​ក្នុងអំឡុងពេល​ផលិត​ការ​វេច​ខ្ចប់​ការគ្រប់គ្រង​គុណភាព​និង​ការដឹកជញ្ជូន​ព្រមទាំង​ការគ្រប់គ្រង​សារ​ធាតុគីមី​ប្រព័ន្ធ​កត់ត្រា​ការត្រួតពិនិត្យ​តាមដាន​ទិន្នន័យ​គុណភាព​ផលិតផល​និង​ការបណ្តុះ​បណ្តា​ល​​បុគ្គលិកលក្ខណៈ​ដល់​បុគ្គលិក​គ្រប់រូប​ក្នុងការ​ប្រតិបត្តិ​ការងា​រ​ដែល​ប្រកបដោយ​អនាម័យ​ល្អ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព គុណភាព​ផលិតផល​ចំណីអាហារ​ល្អ​ដល់ដៃ​អ្នកប្រើប្រាស់​។​

​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ Good Manufacturing Practice (GMP) ឬ ការអនុវត្ត​ការផលិត​ល្អ គឺជា​ប្រព័ន្ធគ្រប់គ្រង​ការអនុវត្ត​អនាម័យ​ល្អ​នៅក្នុង​ផលិតកម្ម​ចំណីអាហារ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព គុណភាព​អាហារ និង​បង្កើត​ទំនុកចិត្ត ភាពជឿជាក់​ដល់​អ្នកប្រើប្រាស់​។ ប្រព័ន្ធ​នេះ​ដែល​បាន​គ្រប​ដណ្តប់​ចាប់តាំងពី​ទីតាំង​អគារ​ផលិត ទាំង​រចនាសម្ព័ន្ធ​អាគារ ប្រព័ន្ធ​ផលិតកម្ម ការចាប់ផ្តើម​នៃ​ផែន​ការ​ផលិតកម្ម ប្រព័ន្ធ​ត្រួតពិនិត្យ​ពី​វត្ថុធាតុដើម ការគ្រប់គ្រង​ត្រួតពិនិត្យ​តាមដាន​គុណភាព និង​ការ​ដឹកជញ្ជូន រួមទាំង​ប្រព័ន្ធគ្រប់គ្រង​អនាម័យ​ល្អ​។​សម្រាប់ Hazard Analysis and Critical Control Point (HACCP) ជាការ​វិភាគ​ហានិភ័យ​នៅក្នុង​ផលិតកម្ម​ចំណីអាហារ ដែល​គេ​ហៅថា​”​ការវិភាគ​គ្រោះថ្នាក់​និង​ចំណុច​ត្រួតពិនិត្យ​សំខាន់​”​។​HACCP​គឺជា​ប្រព័ន្ធ​ធានា​គុណភាព​ដែល​ផ្តោតលើ​អាហារ​ដើម្បី​ចាត់វិធានការ​លុបបំបាត់​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់​ដែល​អាច​កើតឡើង​ក្នុងដំណាក់កាល​នីមួយៗ​នៃ​ដំណើរការ​ផលិតកម្ម​និង​លុបបំបាត់​ហានិភ័យ​គីមី​រាងកាយ​និង​អតិសុខុម​ជីវសាស្ត្រ​និង​ធានា​ដល់​ការផលិត​អាហារ​ប្រកបដោយ​សុវត្ថិភាព ។ ប្រព័ន្ធ HACCP ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​កូ​ដិ​ច (Codex) ដែល​អាច​គ្រប់គ្រង និង​ការការពារ​គ្រោះថ្នាក់ ឬ​ការប៉ះពាល់​នឹង​មីក្រូ​ជីវសាស្ត្រ​គីមី​ឬ​អន្តរ​កម្ម​រាងកាយ ដោយ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​សុវត្ថិភាព​ចំណីអាហារ​។​

​លោក ថា​ណា​ឈិ​ត ស្រ៊ី​ប៊ុន​លឺ បាន​បញ្ជាក់ថា​៖​កម្ពុជា​ជា​ប្រទេសមួយ​ដែល​បាន​នាំចូល​នូវ​ផលិត​ផល​ចំណីអាហារ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ដោយសារ​លទ្ធភាព​ក្នុង​ការផលិត​ចំណីអាហារ​របស់​កម្ពុជា​មាន​ចំនួន​កំណត់​និង​មិនទាន់មាន​ស្តង់ដារ​ល្អ​តាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​ដូច្នោះ​ហើយ​ក្នុងនាម​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ដែល​ឈានមុខ​គេ​នៅ​កម្ពុជាយើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​​​ស្រាវជ្រាវនិង​អភិវឌ្ឍន៍ ការច្នៃប្រឌិត​នូវ​ផលិតផល​ចំណីអាហារ ទាំង​ផ្នែក​រសជាតិ អនាម័យសម​ស្រប​ទៅតាម​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ រហូត​ធ្វើអោយ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ទទួលបាន​វិញ្ញាបន​បត្រ​ធានារ៉ាប់រង និង​ទទួលស្គាល់ ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ GMP និង HACCP ។​

​ការ​បានមក​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​GMP​និង​HACCP​របស់​ក្រុមហ៊ុន​ស៊ី​.​ភី​.​នេះ​វា​បាន​ឆ្លើយតប​ទៅ​នឹង​រឿង​៣​ប្រយោជន៍​ដើម្បី​ឆ្ពោះទៅរក​និរន្តរភាព​របស់​ក្រុមហ៊ុន​គ្រប់ផ្នែក​ដូចជា​៖​ប្រយោជន៍​ដល់​ប្រទេ​សជាតិ​៖​វា​ចាត់ទុកជា​រឿង​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​លើកកម្ពស់​ស្តង់ដារ​ផលិតកម្ម​ល្អ​នៅ​ប្រទេស​កម្ពុជា​។​ការទទួលបាន​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ​នេះ ជាការ​ជួយ​លើក​កិត្តិយស​ដល់​ប្រទេសជាតិ ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល ដើម្បី​អោយមាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក​។ ប្រជាជន​កម្ពុជា​អាច​ទទួលទាន​នូវ​ចំណីអាហារ​ដែលមាន​គុណ​ភាព សុវត្ថិភាព អនាម័យ និង​ផាសុកភាព ដែល​ផលិត​ក្នុងស្រុក ដោយ​មិនចាំបាច់​ពឹងផ្អែក​ទៅលើ​ផលិតផល​ចំណី​អាហារ​ដែល​នាំចូល​ពី​ក្រៅប្រទេស ។ ប្រយោជន៍​ដល់​ក្រុមហ៊ុន​៖ មិនតែប៉ុណ្ណោះ ការ​បានមក​នូវ​ប្រព័ន្ធ​ស្តង់ដារ​អន្តរជាតិ GMP និង HACCP មាន​សារសំខាន់​ក្នុង​ការជួយ​បង្កើត​នូវ​ទំនុកចិត្ត​ដល់​អ្នក​បរិភោគ និង​ផ្តល់នូវ​និរន្តរភាព​ដល់​អាជីវកម្ម​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន​ផ្ទាល់ ទាំង​ផ្នែក​គុណ​ភាព​ផលិតផល និង​ផ្នែក​សុវត្ថិភាព​របស់​អ្នកប្រតិបត្តិ​ការងារ​គ្រប់​ដំណាក់កាល​ក្នុង​ផលិតកម្ម​។​

​ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ចំកាត់ បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម ក​សិ​-​ឧស្សាហកម្ម និង​ចំណីអាហារ​គ្រប់​ប្រភេទ ឈានមុខ​គេ​នៅ​កម្ពុជាដោយ​អាជីវកម្ម​ទាំងនេះ​បែងចែក​ជា៣ប្រភេទ​ធំៗរួមមានអាជីវ​​កម្ម​ផលិត​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ (​ប្រភេទ​សត្វ​ដូចជា​៖ ជ្រូក មាន់​សាច់ មាន់ស្រុក មាន់​ពង​) អាជីវ​​កម្ម​សត្វ​ទឹក (​ត្រី​) អាជីវកម្ម​ផលិត​ចំណីអាហារ រួមទាំង​អាជីវកម្មCP Five Star ,​អាជីវ​ក​ម្ម CP Fresh Mart , អាជីវកម្ម Star Coffee ,អាជីវកម្ម CP Fresh Shop,និង​អាជីវកម្ម​ផ្សេងៗ​ជាច្រើន​​ទៀត​៕Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular