ដោយ: រ៉ាម៉ន / ភ្នំពេញ: លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុចា ត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ ថែមទៀត។ នេះបើតាមព្រះរាជក្រឹត្យដែលរស្មីកម្ពុជាទទួលបាន។
ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦មិថុនាឆ្នាំ២០១៧ ហើយប្រកាសចូលកាន់តំណែងអភិបាលរាជធានីភ្នំពេញផ្លូវការថ្ងៃទី២៨មិថុនា២០១៧គឺ៤ឆ្នាំមុន៕