ក្រុមហ៊ុនស្រាបៀរ ABC នឹងអបអរពិធីបុណ្យចូលឆ្នាំចិនបែបពិសេសអស្ចារ្យ

​ភ្នំពេញ​៖ស្រា​បៀរ​ស្តោ​ត​លេខ​១​នៃ​កម្ពុជា​, ​ស្រា​បៀរ​ABC ​អ៊ិ​ច​ស្ត្រា​ស្ដោ​ត​ បានសម្រេច​រៀបចំ​ផ្សព្វ​ ផ្សា​យយុទ្ធនា​ការអបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ពិសេស​ប្លែកគេមួយ​ដែលមាន​ឈ្មោះថា​កម្មវិធី “ABC Roving LED Lion Dance”​។​ការ​លោត​ម៉ុង​សាយ​នេះ​នឹង​សម្តែង​ជា លើកដំបូង​បង្អស់​ដោយ​មាន ម៉ុង​សាយ​មួយគូ​បំពាក់​ភ្លើងពណ៌​ទំនើប LED​ដែល​នឹង​លោត​សម្ដែង​ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ទីតាំង​ចំនួន​១០​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ជា​ពី​ធី​បុណ្យ​ដ៏​ដ៏​ឱ​ឡា​រឹក​សំខាន់​មួយ​ដែល​ប្រារព្ធ​ឡើង​ដោយ​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​។​ការ​លោត​ម៉ុង​សាយ​ជា​សកម្មភាព​ដ៏​សំខាន់​មួយ​នៅក្នុង​រដូវ​ពិធីបុណ្យ​នេះ​ដើម្បី​ស្វាគមន៍​ទទួល​សំណាងល្អ​និង​វិបុលភាព​។​នេះ​គឺជា​ភាពស៊ីសង្វាក់​ឥតខ្ចោះ​មួយ​និង រូបតំណាង​របស់​ស្រា​បៀរ ABC គឺ​សត្វ​តោ (​ម៉ុង​សាយ​)​។​

​ការ​លោត​ម៉ុង​សាយ​នេះ​នឹង​បង្ហាញ​ពី​ការសម្ដែង​ដ៏​ប្លែក​អស្ចារ្យ និង​រស់​រវើក​មួយ​ជាមួយនឹង​គូ​ម៉ុង​សាយមាស​និង​ខ្មៅ​។ បន្ទាប់ពី​ឆ្លង​ពេលវេលា​ដ៏​លំបាក​នា​ឆ្នាំ​ចាស់ ស្រា​បៀរ ABC​មានបំណង​បំផុសទឹកចិត្ត​ដល់​អតិថិជន​ទាំងអស់គ្នា​ឡើងវិញ និង​បន្ត​សម្លឹង​មើលទៅ​ថ្ងៃ​អនាគត​ទាំងអស់គ្នា​។​

​លោក Loic Briant de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ HEINEKEN ​ខេ​ម​ប៊ូ​ឌា​បាន​មានប្រសាសន៍ថា​៖​ចំពោះពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ស្រា​បៀរ​ABC​ពាំនាំ​បទពិសោធន៍​ដ៏​ជ្រា​ល​ជ្រៅ​ទៅដល់​ប្រជាជន​កម្ពុជា​។​អតិថិជន​របស់​យើង​គឺ​ស្នូល​សំខាន់​របស់​យើង​ដូច្នេះហើយ​យើង​ចង់​អបអរសាទរ​ឆ្នាំ​ថ្មី​ឆ្នាំនេះ​ជាមួយ​ពួកគាត់​។​ក្រោម​ស្លាក​ភាពស្មោះត្រង់​ចំពោះ​សារ​នៃ​ម៉ាក​យីហោ ជា​«​ឧត្តមភាព​ដ៏​ល្អ​ឯក​» ឬ “Be Exceptional ”​យើង​មានបំណង​ផ្ដល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ និង​ប្លែក​ជា​នោះ គឺ​​ការសម្ដែង​លោត​ម៉ុង​សាយ​ដែលមាន​បំពាក់​ភ្លើង​LED​នេះ​។​​យើង​សូម​អញ្ជើញ​បងប្អូន​ទាំងអស់គ្នា​ចូលរួម​ជាមួយ​យើងដើម្បី​ស្វាគមន៍​អបអរ​ឆ្នាំ​ថ្មីឆ្នាំឆ្លូវទាំង​អស់​គ្នា​។​”

​ក្រៅពី​ទីតាំង​សំខាន់ៗ​ទាំង​១០​កន្លែង នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​​ម៉ុង​សាយ​នឹង​បង្ហាញខ្លួន​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ទាំងពីរ​សាខា​​ដើម្បី​ធ្វើការ​ថតរូប​ស៊ែ​ល​ហ្វី​នៅ​ទី​ថត​ស៊ែ​ល​ហ្វី​ព្រម​នឹង​ការតាំង​លម្អ​នូវ​ការ​រចនា​យ៉ាង​អស្ចារ្យ​។​

​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ជា​ដៃគូ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការទទួល​ស្វាគមន៍​មិត្ត​ភ័ក្ដ្រ និង​ក្រុម​គ្រួសារ​​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។ ក្នុងនាម​ជា​ស្រា​បៀរ​ផលិត​ពី​វត្ថុធាតុដើម​គុណភាព​ខ្ពស់​ព្រម​​ក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​ស្ដង់ដារ​អន្តរជាតិ ផ្នែក​លើ​គុណភាព​ប៉ុណ្ណោះ​ទេ ស្រា​បៀរ ABC​ក៏​ជា​អំណោយ​ដ៏​វិសេសវិសាល នៅពេល​អ្នក​ទៅលេង ឬ​ជួប​មិត្ត​ភ័ក្ដ្រ​ក្នុង​រដូវ​ពិធីបុណ្យ​នេះ​។ ស្រា​បៀរ ABC​ឥឡូវនេះ​ចេញ​ទំហំ​កេស​ថ្មី​មាន​ចំណុះ ១២​កំប៉ុង ដែលជា​ទំហំ​ដ៏​សាក​សម​បំផុត​សម្រាប់​ទិញ​ជា​អំណោយ​។

​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត សូម​អ​ញ្ញើញ​អ្នកគាំទ្រ​ទាំងអស់​មក​ចូលរួម​នៅក្នុង​ការ​​សម្ដែង​​លោត​ម៉ុង​សាយ​បំពាក់​ភ្លើង​LED​ដ៏​រំភើប​របស់​យើង និង​ចែករំលែក​នូវ​បទពិសោធន៍​ទាំងនេះ​ទៅកាន់​មិត្ត​ភ័ក្ដ្រ​​និង​ក្រុមគ្រួសារ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កាលបរិច្ឆេទ​និង​ទីតាំង​ជាក់លាក់​របស់​កម្មវិធី​លោត​ម៉ុង​សាយ “ABC Roving LED Lion Dance” សូម​ធ្វើការ តាមដាន​​គេហទំព័រ Facebook របស់​ស្រា​បៀរ ABC តាមរយៈ​៖ www.facebook.​com/ABC.ExtraStoutCambodia​និង​ Instagra៖@abcbeer.cambodia​។​

​ក្រុមហ៊ុន HEINEKEN ខេ​ម​ប៊ូ​ឌា – ពីមុន​ល្បីឈ្មោះ​ជា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) -​ជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន HEINEKEN កម្ពុជា ព្រមទាំង​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្ដរជាតិ​ធំ​ជាងគេ​មួយ​ផងដែរ​។​​ក្រុមហ៊ុន​ចាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩៤ ដែល​ជា​ការបណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ប៊ែ​វើ​រី​លីមីត​ធី​ត និង ក្រុមហ៊ុន​ប្រូ​ហ្គ្រេ​ស​នាំចូល​-​នាំចេញ មុន​ក្លាយជា​ក្រុមហ៊ុន​HEINEKEN ១០០% ទាំងស្រុង​នៅ​ឆ្នាំ​២០១៤​។ ទន្ទឹម​នឹងនេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រហែល​៧០០​នាក់​កំពុង​បម្រើ​ការងារ​។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូទាំងប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ​ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken, Tiger, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor និង Gold Crown ជាដើម – បើ​យោងតាម​ស្ដង់ដារ​អន្ដរជាតិ​កម្រិត​ខ្ពស់​ដែល​បាន​នាំយក​មកពី​ប្រទេស​ហូ​ឡង់​ដែល​ជា​ប្រភព​កំណើត​ដើម​។ និរន្ដរភាព​សម្រាប់​ម​នុស្ស ភពផែនដី និង​វិបុលភាព​ត្រូវបាន​ប្រកាន់ខ្ជាប់​នៅក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular