អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម មក​ទស្សនកិច្ច​នៅ​កម្ពុជា​ តប​តាម​ការអញ្ជើញ របស់​ព្រះមហាក្សត្រ​ខ្មែរ

1385
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រម​ជ្ឈឹ​ម បក្សកុម្មុយនិស្ត​វៀតណាម នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៣​ថ្ងៃ​នៅ​សប្តាហ៍​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។​
​ ​
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹងថា​ដំណើរ​ទស្សនកិច្ច​
​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២០​ដល់​២២ ខែកក្កដា ឆ្នាំ​២០១៧​នេះ លោក ង្វៀន ភូ​ជុង នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​
​ប្រាសាទ​ទេវាវិនិច្ឆ័យ និង​ចូល​ក្រាបបង្គំ​គាល់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅ​ព្រះរាជដំណាក់​គន្ធបុប្ផា​។​

​លោក​អគ្គលេខាធិការ​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​សម្តេចព្រះ​មហាសង្ឃរាជ​
​នៃ​គណៈមហានិកាយ និង​សម្តេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ​។​
​ ​
​លោក​ង្វៀន ភូ​ជុង ក៏​នឹង​ជួប​ដាច់ដោយឡែក​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏​នឹង​ជួប​សំណេះសំណាល ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ​។​
​ ​
​ក្រោយ​ជំនួប​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ង្វៀន ភូ​ជុង នឹង​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា​និង​វៀតណាម​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក ង្វៀន ភូ​ជុង និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ក៏​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​
​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម