​ព្រឹទ្ធសភា បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ នៅ​ដើម​សប្ដាហ៍​ក្រោយនេះ​

877
ចែករម្លែក

ដោយ : វិបុល /​ភ្នំពេញ​ ៖ ព្រឹទ្ធសភា​ថ្មី នឹង​បើក​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមេសា សប្តាហ៍​ក្រោយនេះ ដើម្បី​ពិភាក្សា លើ​របៀបវារៈ​ចំនួន​២​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា ។​

​កិច្ចប្រជុំ​នោះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ហើយ​របៀបវារៈ​២​នោះ រួមមាន​៖

១.​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​ព្រឹទ្ធសភា​

២.​ការបោះឆ្នោត​ជ្រើសរើស​សមាជ​ក​គណៈកម្មកា​រ​នានា​របស់​ព្រឹទ្ធសភា​៕​