រុស្ស៊ីនិយាយកាលពីថ្ងៃសុក្រថាខ្លួនបានបណ្តេញអ្នកការទូតមកពីស៊ុយអែត ប៉ូឡូញនិងអាល្លឺម៉ង់ ដោយចោទប្រកាន់ពួកគេថាបានចូលរួមបាតុកម្មគាំទ្រមេដឹកនាំប្រឆាំងលោក អាឡិចសី ណាវ៉ាល់នី ខណៈភាពតានតឹងអន្តរជាតិបានកើនឡើងជុំវិញការដាក់គុកគូប្រជែងលេចធ្លោបំផុតរបស់វិមានក្រឹមឡាំង។
