រោគសញ្ញា និង​មូលហេតុ​របស់​ជំងឺ​ពងបែក​ក្នុង​មាត់

ដោយៈ health.com.kh ពងបែក​ក្នុង​មាត់ គឺជា​ស្ថានភាព​មួយ ដែល​នៅក្នុង​មាត់ ឬ តាម បបូរមាត់​ផ្នែក​ខាងក្នុង​មាន​ចេញ​ពង​ទឹកសៗ និង​ធ្វើអោយ​អ្នកមាន​ភាពមិន​សុខ​ស្រួល ហើយ ឈឺចាប់ ។ ពួកវា​អាចមាន​ពីរ​ប្រភេទ ជាទូទៅ គឺ​ប្រភេទ​ពងបែក​ធម្មតា និង​ប្រភេទ​ពងបែក ដែលមាន​លក្ខណៈ​ស្មុគស្មាញ ។ ប្រភេទ​ធម្មតា​គឺ កើតមាន​ក្នុង​រយៈពេល​ប្រហែល​តែមួយ សប្តាហ៍​ហើយ ជាទូទៅ​តែង​កើតមាន​ចំពោះ​មនុស្ស​រាល់គ្នា ដែលមាន​អាយុ​ចន្លោះ​ពី ១០ ទៅ​២០​ឆ្នាំ ។ ការឈឺចាប់​នេះ អាច​នឹង​កើតមាន​ពី​៣ ទៅ​៤​ដង ក្នុង​មួយឆ្នាំ ។ រីឯ​ពងបែក ដែលមាន​លក្ខណៈ ស៊ាំ​ញាំ ឬ​ស្មុគស្មាញ​ភាគច្រើន តែង​កើតមាន​ចំពោះ អ្នក​ដែល​ធ្លាប់ កើតមាន​វា​ម្តង​ពីមុនមក ។​

រោគសញ្ញា​របស់​ជំងឺ​ពងបែក​ក្នុង​មាត់

ជាធម្មតា​វា​កើតមាន​ជាមួយនឹង​សញ្ញា​នៃ​ការឡើង​ក្រហម​នៅ​ជុំវិញ​ដំបៅ​ដែលមាន លក្ខណៈ​ជា​ពងទឹក ។ ពួកវា​ជាធម្មតា​កើតមាន​នៅក្រោម​អណ្តាត , នៅ​ផ្នែក​ខាង​ក្នុងនៃ ថ្ពាល់ និង​នៅលើ​អញ្ចាញ​ផងដែរ ។ អ្នកនឹង​អាច​ដឹងថា​វា​នឹង​កើត​មានបាន​នៅពេលដែល​អ្នក​ចាប់ មាន​អារម្មណ៍​ថា ឈឺ​ចាក់​ស្កៀបៗ​ដែល​នឹង​កើតមាន​ពី​២ ទៅ​៣​ថ្ងៃមុន​នឹង​វា​លេចឡើង ។ រោគសញ្ញា​ទូទៅ​របស់​វា​មានដូចជា ៖

​-មា​នស​ភាពជា​ដំបៅ​ដែលមាន​រាង​មូល ឬ​ពងក្រពើ​នៅ​ជុំវិញ​មាន​សភាព​ក្រហម និង​មាន​ចំ ណុ​ច​ពណ៌​សៗ ឬ​លឿង​នៅ​ចំ​កណ្តាល ។
-មាន​គ្រុនក្តៅ
-ហើម​ក្រពេញ​កូនកណ្តុរ
-មាន​អារម្មណ៍​ថា ស្ពឹកៗ​នៅក្នុង​មាត់ ។

មូល​ហេតុដែល​ធ្វើអោយ​អ្នកមាន​ពងបែក​នៅក្នុង​មាត់

-ការ​មានប្រតិកម្ម​អា​លែ​ហ្សី​ទៅនឹង​អាហារ​ជាក់លាក់​ណាមួយ
-ប្រតិកម្ម​អា​ឡែ​ហ្សី​ទៅនឹង​បាក់តេរី​ដែលមាន​វត្តមាន​នៅក្នុង​ក្រអូមមាត់
-ការ​មាន​របួស​តិចតួច​នៅក្នុង​មាត់​ដោយសារតែ​ការប៉ះទង្គិច​នឹង​ធ្មេញ​, ការពត់​ធ្មេញ​, ការ ដុសធ្មេញ​ខ្លាំងៗ ពេក​, ការ​ខាំមាត់​ដោយ​ចៃដន្យ និង​ការបរិភោគ​អាហារ​ដែលមាន​ជាតិ អាស៊ីត​ខ្ពស់ ។
-ភាពមិន​ទទួលយក​នូវ​អាហារ​ជាក់លាក់​មួយចំនួន ដូចជា ៖ ហ្វ្រូ​ម៉ាស់​, ស៊ុត​, សណ្តែក និង ផ្លែឈើ​ដែលមាន​ជាតិ​អាស៊ីត​ខ្ពស់ ។
-កង្វះ​សារធាតុ​ស័ង្កសី​, ជាតិ​ដែក , ហ្វូ​លិ​ក​អាស៊ីត និង​វីតាមីន B-12 ។
ការ​ចម្លងរោគ​ដោយសារតែ​ប្រភេទ​បាក់តេរី​ជាក់លាក់​ណាមួយ ៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular