Home ព័ត៌មានអន្តរជាតិ ករណី​កូ​វីដនៅ...

ករណី​កូ​វីដនៅ​អាម៉េរិក​ធ្លាក់ចុះ​៦១ ភាគរយ ខណៈ​កងទ័ព​ត្រូវបាន​ដាក់ពង្រាយ​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ករណី​កូវី​ដ​១៩​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ ៦១ ភាគរយ​ធៀប​ទៅ​នឹង​កម្រិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃទី ៨ ខែ​មករា​ខណៈ​ពួកគេ​បាន​​ប្រកាសថា កងទ័ព​កំពុង​ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​គាំទ្រ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជាតិ​។​

​នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC) លោកស្រី រ៉ូ​សែល វ៉ា​ឡិន​ស្គី បាន​និយាយថា ទិន្នន័យ​ផ្លូវការ​ចុងក្រោយបង្អស់​ចាប់ពី​ថ្ងៃទី ៣ ខែ​កុម្ភៈ​បាន​បង្ហាញថា​ការឆ្លង​ថ្មីៗ​បាន​ធ្លាក់ចុះ​ដល់​មក​ត្រឹម​​ប្រមាណ ១២១.០០០ នាក់ ខណៈ​ចំនួន​អ្នក​ដេក​មន្ទីរពេទ្យ​ធ្លាក់ចុះ ៤២ ភាគរយ ហើយ​ល្បឿន​នៃ​ការស្លាប់​ក៏​ហាក់​ថយចុះ​ដែរ​។​

​លោកស្រី​វ៉ា​ឡិន​ស្គី​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​ដោយ​ក្រុម​ឆ្លើយតប​កូវី​ដ​១៩​របស់​សេត​វិមាន យ៉ាង​ដូច្នេះ​ថា “​ខណៈ​ទិន្នន័យ​កំពុង​ផ្លាស់​ទៅ​ទិស​ដៅ​ត្រឹមត្រូវ បរិបទ​គឺ​សំខាន់​ណាស់​ពីព្រោះ​ករណី​ចូល​​ដេក​មន្ទីរពេទ្យ​និង​ការស្លាប់​នៅ​តែ​ខ្ពស់ និង ខ្ពស់​ជាង​កម្រិត ដែល​យើង​បាន​ឃើញ​នៅ​រដូវក្តៅ​និង​ដើម​រដូវរងា​”​។

​ទន្ទឹមនឹងនេះ​ក្រសួង​ការពារជាតិ​បាន​ប្រកាសថា​ខ្លួន​បានអនុម័ត​សមាជិក​ទាហាន​សកម្ម​ចំនួន ១.១១០ នាក់​ដើម្បី​ជួយ​នៅ​មជ្ឈមណ្ឌល​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន ៥ របស់​សហព័ន្ធ​។ ចំនួន​ទាហាន​អាច​កើន​ដល់ ១០.០០០ នាក់​។​

​រដ្ឋបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​ចូ បៃ​ដិនបាន​ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ឱ្យ​បាន​ចំនួន ១៥០ លាន​ដូស​ក្នុងរយៈពេល ១០០ ថ្ងៃ​ដំបូង​នៃ​ការ​កាន់​តំណែង​របស់​លោក ដែល​វា​ជា​បញ្ហា​ប្រឈម​កាន់តែ​ខ្លាំង​ឡើង​ដោយសារ​តែ​ការលេចឡើង​នៃ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី ដែល​អាច​ចម្លង​បាន​លឿន​និង​កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង​៕

​ករណី​កូ​វីដនៅ​អាម៉េរិក​ថយចុះ ៦១ ភាគរយ​គិត​ចាប់តាំងពី​ថ្ងៃទី​៨​មករា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular