អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់់ ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ខាងមុខ​

ដោយៈ រិ​ទ្ធិ​សែន/កំពង់ឆ្នាំងៈ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ សាលាខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត កំពង់ឆ្នាំង បាន​ជំរុញ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់់ ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ខាងមុខ ។

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថាៈ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទាំងអស់ ពិសេស​តាម​ផ្សារ​នានា ទាំង​នៅក្នុង​ក្រុង ស្រុក និង​បណ្តា ទីប្រជុំជន ត្រូវមាន​វិធានការ ឲ្យ​បានច្បាស់លាស់ ក្នុង​កិច្ចការ ការពារ​សន្តិសុខ សណ្តាប់ ធ្នាប់ ជូន​ប្រជាពលរដ្ឋ អោយបាន​ល្អ ជាពិសេស​មិនត្រូវ ឲ្យ​មានការ​កកស្ទះ​ក្នុង​ការធ្វើ ដំណើរ និង​ត្រូវការពារ ឲ្យ​បាន​នូវ​រាល់​បទល្មើស​នានា កុំអោយ​ក្រុម​ជនខិលខូច ឆ្លៀត​ធ្វើ​សកម្មភាព​បាន​។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានបញ្ជាក់​ថាៈ ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ ត្រូវ​ត្រៀមលក្ខណៈ ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍ ឲ្យ​បាន​ទាន់ពេលវេលា នៅពេល​មាន ឧប្បត្តិហេតុ កើតឡើង​ភ្លាមៗ ។ ជាពិសេស​អាជ្ញាធរ​ដែន​ដី និង​សមត្ថកិច្ច ត្រូវ​ចុះ​អប់រំ ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅពេល​អុជ​ធូប​ទៀន ឬ​ប្រើប្រាស់ ភ្លើងអគ្គិសនី ក្នុងពេល​សែនដូនតា មុននឹង​ចេញពីផ្ទះ ត្រូវ​ពន្លត់ភ្លើង​ផ្សែង ឲ្យ​បាន​អស់ និង​រឹតបន្តឹង​កុំ​ឲ្យ​ដុត​ផាវ ដែល​អាច​បង្ក​គ្រោះ​អគ្គិភ័យ និង​គ្រោះថ្នាក់​ផ្សេងៗ និង បង្ក​សំឡេង​រំខាន​។ ជាមួយគ្នានេះ ក៏ត្រូវ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍ ជាប្រចាំ ដើម្បី​ទប់ស្កាត់ គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular