ប្រែសម្រួលៈវាសនា/ហូជីមីញ៖ក្រុមហ៊ុនសហគ្រាសវៀតណាមប្រមាណ២៥.៧៥០បានបិទកាលពីខែមករា ឆ្នាំ២០២១ នេះបើតាមនាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន ដោយមូលហេតុននៃការបិទនេះដោយសារផលប៉ះពាល់បង្កឡើងពីជំងឺកូវីដ១៩។
នាយកដ្ឋានបានបន្ថែមថា ក្រុមហ៊ុនសហគ្រាសប្រមាណ១៨.០០០ទៀតគ្រាន់តែបិទបណ្តោះអាសន្ន និងសល់ពីនេះបានបញ្ចប់បែបទរំលាយក្រុមហ៊ុនសហគ្រាសហើយ។ភាគច្រើននៃក្រុមហ៊ុនសហគ្រាសដែលបិទទាំងនេះស្ថិតក្នុងផ្នែកលក់ដុំ លក់រាយ កែច្នៃ ឧស្សាហកម្មផលិតនិងវិស័យសំណង់ ដែលភាគច្រើនជាក្រុមហ៊ុនតូចទើបបង្កើតដែលងាយនឹងរងគ្រោះពីការវាយប្រហារពីឥទ្ធិពលខាងក្រៅ។
នាយកដ្ឋានបាននិយាយថា ដើម្បីទប់ស្កាត់ការបិទអាជីវកម្មដូច្នេះ រដ្ឋាភិបាលគួរអនុវត្តគោលនយោបាយដែលជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងបង្កើនការគាំទ្រហិរញ្ញវត្ថុដើម្បីជួយពួកគេអោយងើបចេញផលប៉ះពាល់កូវីដ១៩។
កាលពីខែមករា ក្រុមហ៊ុនសហគ្រាសជាង១០០០០ក៏បានហក់ចូលក្នុងទីផ្សារ នៅក្នុងវិស័យចំនួន១៣៕
បុរសវៀតណាមជិះម៉ូតូ កាត់សង្កាត់ជំនួញដែលបិទទ្វារនៅក្រុងហូជីមីញកាលពីខែមេសាឆ្នាំ២០២០