ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កំពង់ឆ្នាំង បានជំរុញអាជ្ញាធរដែនដី និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់់ ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខ ។
