ស្ត្រីម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកយុវជន ពីរនាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត បុកម៉ូតូ ពេលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
