ប្រែសម្រួល : កញ្ញាដាលីស ៖ លោក កាឡូ អាន់សេឡូទី បាននិយាយថា បិន ហ្គតហ្វ្រេ បានធ្វើឱ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចាប់តាំងពីរូបគេផ្ទេរមក Everton ពី Norwich កាលពីរដូវក្តៅ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានឈរជើងយ៉ាងរឹងមាំនៅទឹកដី Goodison Park រដូវកាលនេះ ដោយបង្ហាញខ្លួនបាន ១៧ ដងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅជំនួប Merseyside Derby កាលពីថ្ងៃទី ១៧ ខែតុលា។
ខ្សែការពាររូបនេះបាននិយាយកាលពីមុនថាគាត់សប្បាយរីករាយនឹងលេងគ្រប់ទីតាំងទាំងអស់ ហើយភាពរហ័សរហួនរបស់គាត់តែងតែផ្តល់នូវវិមាត្របន្ថែមសម្រាប់អ្នកចាត់ការទូទៅអាន់សេឡូទី។
អ្នកចាត់ការទូទៅរបស់ក្រុមស្ករគ្រាប់ Everton រូបនេះបាននិយាយ “រូបគេធ្វើបានល្អណាស់។ តើខ្ញុំអាចនិយាយអ្វីបាន?”។
“វាជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំព្រោះខ្ញុំស្គាល់គាត់ប៉ុន្តែមិនស្គាល់ច្រើនទេហើយខ្ញុំបានរកឃើញខ្សែការពារដ៏អស្ចារ្យម្នាក់ពីព្រោះរូបគេមានគុណភាពទាំងអស់ដែលខ្សែការពារត្រូវការ។ រូបគេជាមនុស្សមានកម្លាំងមានថាមពលមានភាពឆ្លាតវៃជាពិសេសពូកែបិទមួយស្មើ ដូច្នេះរូបគេអាចលេងបានក្នុងតំណែងផ្សេងៗហើយនេះពិតជាសំខាន់ណាស់”។
“រូបគេលេងបានល្អណាស់នៅស្លាបឆ្វេង នៅពេលឌីញ៉េអវត្តមាន ហើយពិតជារីករាយដែលមានរូបគេនៅក្នុងក្រុម”៕
អាន់សេឡូទីចាត់ទុកបិន ហ្គតហ្វ្រេ ជាខ្សែការពារអស្ចារ្យរបស់គាត់