ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ចាត់តាំងក្រុមការងារ ចុះពង្រឹងត្រួតពិនិត្យ គ្រប់គ្រងជនបរទេស ធ្វើការងារ និងស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងអនុវត្ត ច្បាប់អន្តោប្រវេសន៍ ឱ្យមានប្រសិទ្ធភាព តម្លាភាព ចំពោះជនបរទេស ដែលបានស្នាក់នៅធ្វើការ ដោយខុសច្បាប់ និងការស្រាវជ្រាវ បង្ក្រាប បទល្មើសប្រព្រឹត្ត ដោយជនបរទេស ចាប់យកមកអនុវត្ត តាមផ្លូវច្បាប់ដើម្បីធានាបាន សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពកក់ក្តៅ ជូនជនបរទេសដែលមក រស់នៅធ្វើការ រកស៊ីដោយស្របច្បាប់។