Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន ជនស...

ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត​

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី ឃាត់ខ្លួន បាន​ករណី​រំលោភ​លើ​ទំនុកចិត្ត (​ខ្ចី​ម៉ូតូ​ជិះ​មិន​ប្រគល់​ឲ្យ​ម្ចាស់​វិញ​) ។ ករណីនេះ​បានកើត ឡើង កាលពី​វេលា​ម៉ោង ៦ ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ហាង​អាហារ ប៊ូ​ហ្វេ ឈិ​ហ្គ្រេ​ន ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ប៉ុស្តិ៍ បានអោយដឹងថាៈ កាលពី​ម៉ោងជាង ១១ ថ្ងៃទី​៤ កុម្ភៈ ជនសង្ស័យ ឈ្មោះ ឌឹ​ក ពៅ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ក្នុង​ហាង អាហារ ប៊ូ​ហ្វេ ឈិ​ហ្គ្រេ​ន ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) បាន​ខ្ចី​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា ហ្សូ​មឺ​រ ពណ៌​ខ្មៅ​លា​យស ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IN-4643 របស់​ជនរងគ្រោះ ឈ្មោះ រស់ លីហ្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្នុង​ហាង​អាហារ ប៊ូ​ហ្វេ ឈិ​ហ្គ្រេ​ន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​២ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។ សម្ភារៈ​បន្សល់ទុក ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ហ្សូ​មឺ​រ ពណ៌​ខ្មៅ​លា​យស ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IN-4643 ប្រគល់​ឲ្យ​ជន​រង គ្រោះ​វិញ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular