តុលាការ នឹងលើកយកសំណុំរឿង ស៊ីដាច់ប្រាក់ តាមរូបភាពរត់ការ យកតំណែងរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មិនបានសម្រេចមកបើក សវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដែលករណីរឿងនេះ មានអភិបាលរងខណ្ឌមានជ័យម្នាក់ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងអាវុធហត្ថ រាជធានីភ្នំពេញម្នាក់ និងអាជីវករម្នាក់ ជាជនជាប់ចោទ។
