ដោយៈ សរិទ្ធ / ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្រោយពីបានលួចកាបូប ប្រាក់ របស់ប្រជាពលរដ្ឋ កាលពីល្ងាច ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងផ្សារឈូកមាស ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សមត្ថកិច្ច បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សួន ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
ប្រភពបានបញ្ជាក់ថា់ ស្ត្រីរូបនេះ បានធ្វើសកម្មភាពលួច យកកាបូបប្រាក់ មានលុយដុល្លារ ចំនួន ៧.៤៥០ ដុល្លា របស់ជនរងគ្រោះ ឈ្មោះ ហ៊ិន សុផាឡែន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកផ្នែកគណនេយ្យ ក្រុមហ៊ុន LFSS ស្នាក់នៅផ្ទះលេខ ២C ផ្លូវបេតុង ភូមិសំរោងក្រោម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ កាបូបមានលុយដុល្លារ ចំនួន ៧.៤៥០ ដុល្លា ប្រគល់ឲ្យជនរងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី៕/V-PC