Home ព័ត៌មានអន្តរជាតិ ប្លិន​គិន គាប...

ប្លិន​គិន គាបសង្កត់​ចិន​រឿង​ហុងកុង​និង​អ៊ុយ​ហ្គួរ

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ក្នុង​ការសន្ទនា​ដំបូង​រវាង​មន្ត្រីការទូត​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ចាប់តាំងពី​លោកចូ បៃ​ដិន ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ថ្មី​​លោក អ៊ែន​ថូ​នី ប្លិន​គិន បាន​គាបសង្កត់​ចិន​រឿង​ការប្រព្រឹត្តិ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជនជាតិ​ភាគតិច​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ជនជាតិ​ទីបេ​តិ៍​និង​បញ្ហា​ហុងកុង​។​

​ប្លិន​គិ​ន​បាន​និយាយ​ក្នុង​បណ្តាញ​សង្គម​ទ្វី​ត​ធឺ​ស្តី​ពី​ការនិយាយ​ទូរស័ព្ទ​ជាមួយ​មន្ត្រី​ការទូត​ជាន់ខ្ពស់​ចិន​លោក យ៉ាង យី​ជី ថា «​ខ្ញុំ​បាន​បញ្ជាក់​ច្បាស់​ថា​អាម៉េរិក​នឹង​ការពារ​ផលប្រយោជន៍​ជាតិ​យើង ងើប​​ឈរ​ឡើង​ដើម្បី​តំលៃ​ប្រជាធិបតេយ្យ​របស់​យើង និង​អោយ​រដ្ឋាភិបាល​ទទួលខុស​ត្រូវ​ចំពោះ​ការរំលោភ​ប្រព័ន្ធ​អន្តរជាតិ​»​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​មួយ​បាន​និយាយថា​ក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ លោក​ប្លិន​គិន​បាន​ប្រាប់​លោក​យ៉ាងថា អាម៉េរិក​«​នឹង​បន្ត​គាំទ្រ​សិទ្ធិមនុស្ស និង​តំលៃ​ប្រជាធិបតេយ្យ រួម​មាន​ស៊ីន​ជាំ​ង ទីបេ​តិ៍​និង​ហុងកុង​។​លោក​រដ្ឋមន្ត្រី ក៏​គាបសង្កត់​ចិន​អោយ​ចូលរួម​ក្នុង​សហគមន៍​អន្តរជាតិ​ក្នុងការ​ថ្កោល​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​»​។​

​អ្នកការទូត​កំពូល​អាម៉េរិក​រូបនេះ បាន​និយាយថា អាម៉េរិក​នឹង​ចាប់​អោយ​ចិន​ប៉េកាំង​ទទួលខុសត្រូវ​ចំពោះ​កិច្ចខិតខំ​របស់​ចិន​ដើម្បី​គំរាម​ស្ថិរភាព​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក រួម​មាន​ច្រក​សមុទ្រ​តៃវ៉ាន់​​និង​ការបំផ្លាញ​ប្រព័ន្ធ​អន្តរជាតិ​ផ្អែកលើ​ច្បាប់​។​

​ទោះជា​យ៉ាងណា កាលពីដើម​ខែ កាលពី​ថ្ងៃ​០២​កុម្ភៈ​អ្នកការទូត​កំពូល​របស់​ចិន​លោក យ៉ាង យី​ជិ បាន​អំពាវនាវ​អោយ​ចិន​និង​អាម៉េរិក​ស្តារ​ទំនាក់ទំនង​របស់​គេ​ឡើង​វិញ​តែ​លោក​ក៏​បាន​ព្រមាន​ទុក​ថា «​ការ​​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​រួមមាន​បញ្ហា​ស៊ីន​ជាំ​ង ទី​បេតិ៍ ហុងកុង តៃវ៉ាន់ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​«​បន្ទាត់​ក្រហម​មួយ​ដែល​មិន​ត្រូវ​ឆ្លងកាត់​»​។​

​លោក​យ៉ាង​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ត្រូវតែ​ឈប់​ជ្រៀតជ្រែក​ចូល​ក្នុង​បញ្ហា​ដែល​ចិន​គិតថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​៕

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​អ៊ែន​ថូ​នី ប្លិន​គិន គាបសង្កត់​ចិន​អំពី​បញ្ហា​ដែល​មន្ត្រី​ការទូត​ចិន​ទើប​ព្រមាន​កុំអោយ​ប៉ះពាល់ ព្រោះ​វា​ជា​កិច្ចការ​ផ្ទៃក្នុង​ចិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular