ដោយៈ សរិទ្ធ / ភ្នំពេញៈ ករណីអគ្គិភ័យ ដែលបានឆាបឆេះ ឃ្លាំងស្តុកអាល់កុល នៅខណ្ឌកំបូល រាជធានីភ្នំពេញ បានរលត់ទាំងស្រុង បន្ទាប់ពីមានអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យ រាប់សិបគ្រឿង ដែលប្រើរយៈពេលជាង ៣ ម៉ោង។ តាមសេចក្តីរាយការណ៍បឋម ឲ្យដឹងថា មានមនុស្ស ចំនួន ២ នាក់ រងរបួស ក្នុងហេតុការណ៍នេះ។
សូមបញ្ជាក់ថា ហេតុការអគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកអាល់កុល ស្ថិតនៅភូមិត្រាញ់ត្របាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅម៉ោង ៩ ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។
សមត្ថកិច្ច មិនទាន់បញ្ជាក់ ពីមូលហេតុ នៃការឆាបឆេះនេះទេ ខណៈឥទ្ធិពលភ្លើង បានថមថយទាំងស្រុង នៅម៉ោងជាង ១១ ព្រឹកនេះ៕/V