ឆ្នាំនេះ ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា អាច​នាំមុខគេ ព្រោះ​គ្រប់​បទ ល្បី​ស្ទើរតែ​ទាំងអស់ សម្រាប់​បទ​ចូលឆ្នាំ​ខ្មែរ ខាងមុខ​

ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ដូច​ប្រិយមិត្ត ធ្លាប់​បានដឹងហើយថា ផលិតកម្ម ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ( Galaxy Navatra ) កំពុងតែ​សម្រុក​ផលិត បទ​ចម្រៀង​ចូលឆ្នាំ​ជាច្រើន​ខណៈ ដែល ផលិតកម្ម​ផ្សេងទៀត ហាក់​មិនទាន់បាន​បញ្ចេញ ច្រើន​នៅឡើយ​។ គិត​មកដល់​ថ្ងៃនេះ មាន​បទ​ចម្រៀង មិន​ក្រោម​ជាង ១០ បទ​ឡើយ ដែល​ផលិតករ ផលិតកម្ម Galalaxy Navatra បាន​បញ្ចេញ ហើយ​ការបញ្ចេញ​នោះ គឺធ្វើឡើង​ជា​រៀងរាល់ថ្ងៃ​តែម្ដង​។ ស្ទើរ​គ្រប់​បទ ចម្រៀង​ទាំងអស់ សុទ្ធតែ​ទទួលបាន ការគាំទ្រ​ខ្លាំង មិន​នឹកស្មាន​ដល់ ដោយ​គ្រាន់តែ ចេញ​ភ្លាម មាន​អ្នក​ចូល​ទស្សនា (views) រាប់លាន គ្រប់​បទ​។​

​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ និង​កំពូល​តារា​វ័យក្មេង តន់ ចន្ទ​សី​ម៉ា​ត្រូវបាន​គេ​មើល ឃើញថា មាន​បទ​ចម្រៀង ច្រើនជាងគេ ទាំង​បទ​ឆ្លើយឆ្លង ទាំង​បទ​ច្រៀង ម្នាក់ឯង​។ ចំពោះ បទ​ឆ្លើយឆ្លង អ្នក​ទាំងពីរ មាន​រហូតដល់​ទៅ ៦​បទ មកហើយ ក្នុងនោះ ដូច​ជាទី​១ បទ “​កាត់​ឆុង​” , ទី​២ បទ “​ប្រហុក​”, ទី​៣ បទ “​រកស៊ី​ជាមួយ យក្ស ” ទី​៤ បទ “​អរគុណ កាមេរ៉ា​” ទី​៥ បទ “​មាន់​កម្សត់​” ទី​៦ បទ “​ឡាន ទំនើប​”​។​

​បទ​ចម្រៀង ទាំង​៦​បទ ដែល​កំពូល​តារាចម្រៀង ទាំងពីរ ច្រៀង​រួមគ្នា​នេះ ត្រូវបាន​គេ សង្កេតឃើញថា ភាគច្រើន ជា​បទ​រាំលេង​កម្សាន្ត បែប​សប្បាយៗ មាន​គ្រប់ ចង្វាក់ ដែល​ងាយស្រួល សម្រាប់​បងប្អូន រាំលេង ពេល​ជួបជុំគ្នា យ៉ាង​សប្បាយរីករាយ​ហើយ​គ្រប់ បទ​ចម្រៀង​នីមួយៗ មាន​អ្នក views រាប់លាន​ដង​។ ចំណុច​ទាំងនេះ បានធ្វើ​ឲ្យ​មហាជន វាយតម្លៃថា សម្រាប់​ឆ្នាំនេះ ប្រហែល​ពិបាក​ទប់ទល់​នឹង​ផលិតកម្ម Galaxy Navatra ហើយ​ឆ្នាំនេះ ដ្បិតអី​បទ ស្ទើរតែ​ទាំងអស់ បែបនេះ​នោះ​។​

​ផ្អែកលើ​ផេ​ក Galaxy Navatra ក៍​បានបង្ហាញ​ពិត ចំនួន​អ្នក​ចូល views បទ​ចម្រៀង​របស់ ខ្លួន​ផងដែរ គឺ​ពិត​ជាមាន រាប់លាន​ដង គ្រប់​បទ​ច្រៀង ដែល​បានចេញ ក្នុង អាល​ប៊ុ​ម ចូលឆ្នាំ​នេះ ដែល​ចំនួន​នេះ មានការ​ទទួល​លើស​ការរំពឹងទុក​។ ជាមួយគ្នា​នោះដែរ អ្នកគាំទ្រ​ជាច្រើន​នាក់ បាន​ចូល Comment លើ Channel youtube Galaxy Navatra ដោយ​កោតសរសើរ ព្រមទាំង​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង​។​

​លោក យឹម តា​ស្រង់ ក៏បាន​សរសើរ​មិន​ដាច់ ពី​មាត់​ថា កំពូល​តារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា គឺ​ពិតជា​ដៃគូ ស័ក្ដិសម​បំផុត សម្រាប់​បទ​ចម្រៀង ចូលឆ្នាំ​នេះ ។ ផលិតកម្ម Galaxy Navatra នឹង​បន្ត​ផលិត​បទ​ចម្រៀង ឲ្យ​អ្នក​ទាំងពីរ​ជាច្រើន​បទ​បន្ថែម ទៀត​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular