ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងារអវកាសជាតិចិន (CNSA) និយាយថា យានស៊ើបអង្កេត Tianwen-1 របស់ចិនបានបញ្ជូនរូបភាពភពព្រះអង្គារទី១ ត្រឡប់មកផែនដីវិញខណៈយានបេសកកម្មនេះត្រៀមចុះនៅលើភពក្រហមនៅប៉ុន្មានខែទៀតនៃឆ្នាំនេះ។
យានអវកាស ដែលបង្ហោះកាលពីខែកក្កដាក្នុងពេលដំណាលគ្នានឹងបេសកកម្មរបស់អាម៉េរិកដែលជាគូប្រជែង ត្រូវគេរំពឹងថានឹងចូលទៅកាន់គន្លងរបស់ភពព្រះអង្គារនៅថ្ងៃទី ១០ ខែកុម្ភៈ។
រូបថតសខ្មៅដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រទី៥កុម្ភៈដោយរដ្ឋបាលអវកាសជាតិចិន បានបង្ហាញពីលក្ខណៈភូមិសាស្ត្រជាច្រើន រួមមានរណ្តៅ Schiaparelli និងផ្ទាំងសិលា Valles Marineris ដែលជាផ្ទាំងសិលាលាតសន្ធឹងយ៉ាងធំនៅលើផ្ទៃភពក្រហមនេះ។
យោងតាម CNSA បានឱ្យដឹងថា រូបនេះត្រូវបានថតចេញពីចម្ងាយប្រមាណ ២,២ លានគីឡូម៉ែត្រពីភពអង្គារ។
យាន Tianwen-1 ទម្ងន់ ៥ តោននឹងសិក្សាអំពីសណ្ឋានដីរបស់ភពអង្គារ។ ចិនសង្ឃឹមថានឹងចុះចតយាននេះនៅខែឧសភានៅតំបន់ Utopia ដែលជាអាងទឹករីងស្ងួតដ៏ធំមួយនៅលើភពព្រះអង្គារ៕
រូបនេះត្រូវបានថតចេញពីចម្ងាយប្រមាណ ២,២ លានគីឡូម៉ែត្រពីភពអង្គារ
យានបេសកកម្មTianwen-1 របស់ចិនត្រៀមចុះនៅលើភពក្រហមនៅប៉ុន្មានខែទៀតនៃឆ្នាំនេះ