សត្វ​ល្មូ​ន​តូច​ល្អិត​បំផុត​របស់​ពិភពលោក​ត្រូវ​បាន​រកឃើញ​នៅ​ម៉ា​ដា​ហ្គា​ស្កា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អ្នកវិទ្យាសាស្ត្រ​បានកំណត់​អត្តសញ្ញាណ​សត្វ​ល្មូ​ន​តូច​ល្អិត​បំផុត​នៅ​លើ​ផែនដី និង​ព្រមាន​ក្នុងពេល​ដំណាលគ្នា​ថា​ការបំផ្លាញ​ព្រៃឈើ​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​​កំពុង​គំរាមកំហែង​ដល់​ការរស់រាន​របស់​វា​។​

​មាន​មាឌ​ល្អិត​តូច​ល្មម​អាច​ទុំ​លើ​ចុង​ម្រាមដៃ​យ៉ាង​ស្រួល សត្វ​បង្គួ​យ​រាង​តូច​ច្រឡឹង ដែល​គេ​ដាក់​ឈ្មោះ​ឱ្យ​ថា Brookesia Nana មាន​រូបរាង​និង​មុខមាត់​ដូច​បង្គួ​យ​ធំ​នៅ​ជុំវិញ​ពិភពលោក​ដែរ​។​

​លោក ហ្វ្រែង ក្ល អ្នក​សិក្សា​អំពី​សត្វ​ល្មូ​ន​នៅ​វិទ្យាសា្ថន ZSM របស់​អាល្លឺម៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ក្នុង​បទសម្ភាសន៍​មួយ​ថា “​យើង​បាន​រកឃើញ​វា​នៅ​លើ​ភ្នំ​នៅ​ភាគ​ខាងជើង​ម៉ា​ដា​ហ្គា​ស្កា​”​។​

​លោក​ពន្យល់​បកស្រាយ​ថា បេសកកម្ម​រួមគ្នា​មួយ​ក្នុង​ឆ្នាំ ២០១២​របស់​អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​និង​ម៉ា​ដា​ហ្គា​ស្កាមិ​ន​បាន​ដឹង​ថា​បង្គួ​យ​ល្អិត​ញី​ឈ្មោល​ទាំងពីរ​ជា​សត្វ​ពេញវ័យ​ទេ​រហូត​ដល់​ច្រើន​ឆ្នាំ​ចុងក្រោយ​​នេះ​។​

​លោក​និយាយថា “​យើង​បាន​រកឃើញ​ថា​បង្គួ​យ​ញី​មាន​ពង​នៅ​ក្នុង​ពោះ​វា ហើយ​បង្គួ​យ​ឈ្មោល​មាន​ប្រដាប់បន្តពូជ​ធំ ដូច្នេះ​ច្បាស់​ណាស់​ថា ពួក​វា​ជា​បង្គួ​យ​ពេញវ័យ​”​។​

​តាម​ការវាស់វែង បង្គួ​យ​ឈ្មោល​មាន​ដងខ្លួន​ប្រវែង ១៣,៥ មិល្លីម៉ែត្រ និង​កន្ទុយ ៩ មិល្លីម៉ែត្រ ចំណែក​បង្គួ​យ​ញី​មាន​ប្រវែង ២៩ មិល្លីម៉ែត្រ ពី​ក្បាល​ដល់​ចុង​កន្ទុយ​៕

​បង្គួ​យ​តូច​ល្អិត​បំផុត​ត្រូវ​បាន​រកឃើញ​នៅ​ម៉ា​ដា​ហ្គា​ស្កា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular